Monday, February 27, 2012

WHO​ ​ជំរុញ​ឱ្យ​បង្កើន​ការ​ចាក់​វ៉ា​ក់​សាំង​ការពារ​ជំងឺ​របេង​



ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 20-04-2011 ម៉ោង 16:56:37
អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ​ហៅ​កាត់​ថា​ ​“WHO​” បាន ​ជំរុញ​ឱ្យ​បង្កើន​ការ​ចាក់​វ៉ា​ក់​សាំង​ការពារ​ជំងឺ​របេង​ឱ្យ​បាន​ច្រើន​ ថែម​ទៀត​ ​ដើម្បី​បញ្ចៀស​ ​និង​លុប​បំបាត់​រោគ​ឆ្លង​មួយ​នេះ​ឱ្យ​ផុត​រលត់​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ ឆ្នាំ​ខាង​មុខ​នេះ​។
ប្រភព ​ព័ត៌មាន​ថ្មី​មួយ​ពី​ ​ជេ​ណេ​វ៉ា​ ​បាន​ចុះ​ផ្សាយ​ថា​ ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​កំពុង​តែ​រឹត​ប​ន្ដឹ​ង​ការ​ផ្ដល់​ថ្នាំ​បង្ការ​ ​ឬ​វ៉ា​ក់​សាំង​ការពារ​ជំងឺ​របេង​ ​ដើម្បី​ការពារ​ ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​រោគ​សួត​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម ​ជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ​។
គួរ ​រំឭក​ថា​ ​បើ​តាម​របាយ​ការណ៍​មួយ​ចេញ​ដោយ​ការិយាល័យ​ស្ថិ​តិ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ របេង​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ​បាន​បញ្ជាក់​ថា​ ​កាល​ពី​ឆ្នាំ​មុន​មាន​ករណី​កើត​ឡើង​ច្រើន​ដោយសារ​រោគ​របេង​នៅ​ក្នុង​ប្រទេស ​នេះ​។
បើ ​យោង​តាម​របាយ​ការណ៍​រីក​ចម្រើន​មួយ​ដែល​គេ​បាន​កត់​សម្គាល់​នៅ​ក្នុង​ថ្ងៃ​ ប្រា​រ​ព្វ​ខួប​ប្រយុទ្ធ​ប្រឆាំង​រោគ​របេង​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិ​ល​មិ​ញ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​តាម​ការ​ប៉ាន់​ប្រមាណ​អ្នក​ដែល​រង​គ្រោះ​ដោយ​រោគ​របេង​ចន្លោះ​ពី​ឆ្នាំ​ ២០១១-២០១៥ អាច​មាន​ចំនួន​២លាន​នាក់​ ​និង​អាច​មាន​លើស​ពី​នេះ​ទៀត​ ​ចំពោះ​អ្នក​ដែល​មិន​បាន​ទទួល​ការ​ត្រួត​ពិ​និត្យ​ល្អិត​ល្អន់​លើ​រោគ​នេះ​។
នាយក​ប្រតិបត្ដិ​មូល​និ​ធិ​ប្រយុទ្ធ​ ​ប្រឆាំង​រោគ​អេ​ដ​ស៏​ ​និង​របេង Michel​ ​Kazatchkine បាន ​និយាយ​ថា​ ​“ រោគ​របេង​កំពុង​រាតត្បាត​ ​និង​គំរាម​កំហែង​ដល់​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោ​ក​។​ ​ ​វា​ពិបាក​ក្នុង​ការ​ព្យាបាល​ណាស់​ ​ដោយ​ត្រូវ​ទាមទារ​ពេល​វេលា​ ​និង​ប្រាក់​កាស​ច្រើន​ណាស់​សម្រាប់​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​”។
លោក ​បាន​ថ្លែង​នៅ​ក្នុង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ​“ដរាប​ណា​ដែល​យើង​ប្រឆាំង​នឹង​វា​ ​ហើយ​ការ​ប្រឆាំង​នេះ​ ​មាន​តែ​ការ​បង្កើន​ការ​ចាក់​វ៉ា​ក់​សាំង​ ​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​ ​និង​មិន​ឱ្យ​រោគ​នេះ​មក​យាយី​ដល់​ពួក​យើង​បាន​”។
អង្គ ​ការ​សុខ​ភាព​ពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា​ ​ពួក​គេ​ត្រូវ​ការ​ថវិកា​ប្រមាណ​៩០០លាន​ដុល្លារ​ ​ដើម្បី​យក​មក​ប្រើ​ប្រាស់​ ​និង​ប្រយុទ្ធ​ប្រឆាំង​រោគ​មួយ​នេះ​ ​ហើយ​គម្រោង​ការ​ប្រយុទ្ធ​ប្រឆាំង​រោគ​នេះ​នឹង​អាច​មាន​ដល់​ទៅ​៤ឆ្នាំ​។​ ​ម្យ៉ាង​ទៀត​នេះ​ជា​គោល​ដៅ​មួយ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​របេង​ប្រមាណ​ជា ​១លាន​នាក់​ ​និង​ប​ន្ដ​ត្រួត​ពិ​និត្យ​តាម​ដាន​អ្នក​ឆ្លង​រោគ​នេះ​ផង​ដែ​រ​។
គួរ ​បញ្ជាក់​ថា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មាន​ពលរដ្ឋ​ដែល​កើត​រោគ​នេះ​ ​ហើយ​កំពុង​សម្រាក​ព្យាបាល​ជិត​៥០ពាន់​នា​ក់​។​ ​អង្គ​ការ​ដដែល​នេះ​បាន​បញ្ជាក់​ថា​ ​នៅ​ក្នុង​ឆ្នាំ​២០០៩ មាន​ពលរដ្ឋ​ដែល​កើត​រោគ​របេង​ប្រមាណ​ជា​៩.៤លាន​នាក់​ ​ហើយ​មាន​តួ​លេខ​មួយ​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា​ ​មាន​អ្នក​ជំងឺ​របេង​ប្រមាណ​១.៧លាន​នាក់​ដែល​បាន​បាត់បង់​ជី​វិ​ត​៕
Highslide JS

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.