Monday, February 27, 2012

ក្រុម​វិទ្យា​សា​ស្ដ្រ​បញ្ជាក់​អំពី​ជំងឺ​គោ​ឆ្កួត​ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ខួរ​ក្បាល​មនុស្ស​



ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 28-03-2011 ម៉ោង 15:33:02
ក្រុម ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​នៅ​សហ​រដ្ឋ​បាន​បញ្ជាក់​ថា​ ​ជំងឺ​គោ​ឆ្កួត​បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​សា​ធារ​ណៈ​ខ្លាំង​ក្លា​នៅ ​ពេល​ដែល​ក្រុម​មនុស្ស​បាន​ទទួលទាន​សាច់​គោ​ដែល​មាន​មេ​រោគ​នេះ​ ​ហើយ​វា​បាន​ធ្វើ​ខូច​ប្រព័ន្ធ​ប្រសាទ​ទើប​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​ស្លាប់​បា​ ន​។
អ្នក ​ស្រាវជ្រាវ​ភាគ​ច្រើន​តែង​តែ​យល់​ឃើញ​ថា​ ​ករណី​ដែល​បង្ក​ឡើង​ដោយ​វី​រុ​ស​ដែល​បង្ក​រោគ​ឆ្កួត​ ​គឺ​មិន​មែនមាន​តែ​លើ​សត្វ​ពា​ហ​នៈ​ ​ដូច​ជា​គោ​ ​ក្របី​ ​ឬ​សេះ​ ​និង​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​នោះ​ទេ​។​ ​វី​រុ​ស​នេះ​ក៏​បង្ក​ដល់​មនុស្ស​ផង​ដែរ​ ​នៅ​ពេល​មនុស្ស​បាន​ប៉ះ​ពាល់​ ​ឬ​យក​សាច់​សត្វ​ដែល​មាន​មេ​រោគ​ទៅ​ទទួលទាន​ ​និង​មិន​បាន​ចំ​អិ​ន​ឱ្យ​បាន​ត្រឹម​ត្រូ​វ​។
ការ ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ​ជំងឺ​ប្រភេទ​នេះ​កើត​ឡើង​ដោយ​មេ​រោគ​ដែល​បំផ្លាញ​កោ​សិ​កា​ខួរ​ក្បាល​ ​ហើយ​ក្រោយ​មក​ទើប​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ស្លាប់​បាន​ ​ករណី​នេះ​នឹង​អាច​បាត់បង់​ជីវិត​ក្នុង​រ​យៈ​ពេល​ខ្លី​ទៀត​ផ​ង​។​ ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប​ន្ដ​ថា​ ​អ្នក​ដែល​មាន​រោគ​បែប​នេះ​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ ​ព្រោះ​ពេល​នេះ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ​។
ប៉ុន្ដែ ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា​ ​ពួក​គេ​កំពុង​តែ​ព្យា​យាន​តាម​ដាន​ ​និង​ធ្វើ​តេ​ស្ដ​សាក​ល្បង​រក​មើល​ពី​កំហូច​លើ​កោ​សិ​កា​ដែល​បង្ក​ឡើង​ដោយ​ វិ​រុ​ស​បង្ក​រោគ​ឆ្កួ​ត​។​ ​ការ​ធ្វើ​បែប​នេះ​ ​វា​ជា​មធ្យោបាយ​មួយ​ដែល​អាច​ឱ្យ​ពួក​គេ​ ​ដឹង​ជា​មុន​ចំពោះ​ការ​បង្ក​រោគ​ ​និង​អាច​ការពារ​ ​និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀត​ ​ដែល​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​ជំងឺ​កាន់តែ​ខា្ល​ំង​ឡើង​ថែម​ទៀ ​ត​។
ក្រុម ​អ្នក​ស្រាវជ្រាវ​ជឿ​ជាក់​ថា​ ​ជំងឺ​ប្រភេទ​នេះ​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស​តាម​រ​យៈ​ការ​បរិភោគ​សាច់​ សត្វ​ដែល​មាន​មេ​រោគ​នេះ​ ​ហើយ​នេះ​ជា​ក្ដី​បារម្ភ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ឈ្វេងយល់​អំពី​បញ្ហា​ នេះ​។
ការ ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា​ ​“ការ​ចម្លង​រោគ​ធ្ងន់​ ​ឬ​ស្រាល​វា​ស្រ័យ​លើ​បរិមាណ​របស់​មេ​រោគ​ករណី​នេះ​យើង​អាច​កត់​សម្គាល់​បាន ​ថា​ ​អ្នក​ដែល​បរិភោគ​សាច់​សត្វ​ដែល​មាន​មេ​រោគ​ ​បង្ក​ជំងឺ​ខ្លាំង​ក្លា​វា​នឹង​បង្ក​រោគ​មក​លើ​មនុស្ស​ក៏​ខ្លាំង​ក្លា​ដែរ​ ”។
គួ ​ូ​រ​រំលឹក​ថា​ ​ជំងឺ​គោ​ឆ្កួត​វា​បង្ក​ឡើង​មុន​គេ​នៅ​អឺរ៉ុប​ក្រោយ​មក​រាល​ដាល​ដល់​ អង់គ្លេស​ ​និង​អា​មេ​រិ​ក​ដែល​កើត​មាន​រោគ​នេះ​ច្រើន​ជាង​គេ​ ​ហើយ​វា​ជា​បញ្ហា​មួយ​ដែល​ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រ​ ជា​ច្រើន​កំពុង​តាម​ដាន​ ​និង​ស្រាវជ្រាវ​ ​និង​រិះ​រក​មធ្យោបាយ​ដើម្បី​ទប់​ស្កាត់​ជា​មុន​ចំពោះ​រោគ​មួយ​នេះ​។
ក្រុម ​អ្នក​ស្រាវជ្រាវ​ ​និង​អ្នក​វិទ្យា​សា​ស្ដ្រ​បាន​ផ្ដល់​ដំបូន្មាន​ថា​នៅ​ពេល​សង្ស័យ​ ​និង​មាន​លេច​ឮ​ថា​សាច់​សត្វ​មាន​រោគ​ខាង​លើ​មែន​នោះ​ប្រការ​សំខាន់​ ​ការ​ចំ​អិ​ន​ទាមទារ​ឱ្យ​ឆ្អិន​ល្អ​។
ប៉ុន្ដែ ​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​អះអាង​នៅ​ឡើយ​ទេ​ ​ចំពោះ​ការ​ស្រាវជ្រាវ​ ​និង​រក​ឃើញ​វ៉ា​ក់​សាំង​ការពារ​រោគ​ឆ្កួត​នេះ​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​រំពឹង​ថា​ ​នឹង​អាច​រក​ឃើញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុ​ខ​។​ ​បញ្ហា​នេះ​មិន​ទាន់​ចោទ​ខ្លាំង​នោះ​ដែរ​ ​ព្រោះ​ជំងឺ​នេះ​បាន​ស្ងប់​ទៅ​វិញ​ហើយ​តែ​ទោះជា​យ៉ាង​នេះ​ក្ដី​ ​យើង​ក៏​គួរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​ព្រោះ​វា​ជា​ប្រភេទ​ជំងឺ​ឆ្លង​៕

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.