ដោយ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 16-02-2011 ម៉ោង 13:37:25
ក្រុម វេជ្ជបណ្ឌិតមួយចំនួននៅក្នុងប្រទេសសិង្ហបុរីបានលើកឡើងថា សុខភាពជាកត្ដាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប មិនថាចាស់ ឬក្មេងឡើយ ក្នុងនោះសុខភាពផ្លូវភេទជាកត្ដាមួយដែលចាំបាច់ត្រូវគិតគូរផង ដែរ ក្នុងចំណោមកត្កាជាច្រើនទៀតដែលធ្វើឱ្យរាងកាយទទួលបានការរីក លូតលាស់។
ក្រុម អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ប្រទេសនេះបានរកឃើញអំពីផលប៉ះពាល់ ទៅនឹងបញ្ហាផ្លូវភេទ និងការទទួលបានផលល្អដើម្បីបង្កើនដល់ផ្លូវភេទ និងទទួលបានសុខភាពល្អផងដែរ។
ជាមួយ គ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសង្កេតអំពីបញ្ហាដែលកើតឡើងទៅលើ ផ្លូវភេទរវាងបុរស និងស្ដ្រី ក្នុងនោះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ឬសគល់នៃការបង្កបញ្ហាលើផ្លូវភេទមានច្រើនយ៉ាងណាស់ តែអ្វីដែលគេកត់សម្គាល់មុនគេគឺអារម្មណ៍ តែម្ដង ហើយអារម្មណ៍នេះវាជាការកើតឡើងដែលទាក់ទិននឹងប្រព័ន្ធសរសៃប្រសា ទ។
យោង តាមផ្នែកវេជ្ជសាស្ដ្រមួយចំនួនបានបកស្រាយថា បញ្ហាផ្លូវភេទកើតឡើងដោយឯកឯងតាមធម្មជាតិនេះ មានន័យថា វាកើតឡើងតាមរយៈការបញ្ជាពីខួរក្បាល ហើយចំណុចនេះនឹងបាត់ទៅវិញក៏ដោយសារតែខួរក្បាលដែរ ហើយមិនមាននរណាម្នាក់អាចបញ្ជាវាបានឡើយ គឺមានតែអ្នកខ្លួនឯងទេដែលអាចដឹងច្បាស់ថា នឹងត្រូវធ្វើបែបណានោះ។
ក្រុម វេជ្ជបណ្ឌិតផ្នែកសុខភាពផ្លូវភេទបានលើកឡើងថា បញ្ហាផ្លូវភេទមិនសំដៅតែទៅលើការរួមភេទតែមួយមុខដែលជួបបញ្ហា នោះទេ វាជាករណីមួយដែលកើតចេញពីអាការរោគផងដែរ ហើយចំណុចនេះនៅមិនទាន់បានដឹងច្បាស់ថា វាកើតចេញនៅត្រង់ចំណុចណាមុនទេ មិនដឹងថាមកពីបុរស ឬស្ដ្រីនោះឡើយ តែយើងអាចដឹងបាននៅពេលដែលយើងយក ឌីអិនអេ របស់បុរស ឬស្ដ្រីនោះមកពិនិត្យ ទើបអាចដឹងថា បញ្ហាមកពីខាងបុរស ឬមកពីស្ដ្រី។
បញ្ហា ផ្លូវភេទកន្លងមកត្រូវបានឯកសារចាស់ៗមួយចំនួនអះអាងថា គឺមិនមែនកើតចេញដោយភ្លាមៗនោះទេ ឧទាហរណ៍សម្រាប់គូស្នេហ៍មួយគូដែល ពួកគេទើបរៀបការនឹងគ្នាថ្មីថ្មោង ដោយពួកគេបានរួមមេត្រីនឹងគ្នា លុះក្រោយមកពួកគេចង់បានកូន តែរហូតដល់២-៣ឆ្នាំហើយ ពួកគេមិនអាច មានគភ៌ទៀត។
ទាក់ទិន នឹងចំណុចនេះដែរ តាមឯកសារបានបញ្ជាក់ទៀតថា វាអាចកើតចេញពីភាគីបុរសច្រើន ដោយគេចោទថា បើសិនបុរសមិនមានសមត្ថភាព គ្រប់គ្រាន់ទេនោះ គឺមិនអាចមានកូនបានទេ តែនៅពេលពិនិត្យទៅលើភាគីបុរសទើបដឹងថា បុរសមានសមត្ថភាពគ្រប់គ្រាន់គឺមិនមានបញ្ហាផ្លូវភេទកើតឡើងឡើយ ។ ហេតុនេះក្រុមអ្នកស្រាវជ្រាវបានតាមដាន និងពិនិត្យទៅលើស្ដ្រីវិញទើបអាចដឹងថា ភាគីខាងស្រីជាអ្នកមានបញ្ហា ព្រោះស្បូនរបស់នាងមិនអាចមានកូនបានទេ ដោយនាងមានជំងឺម្យ៉ាងដែលគេឱ្យឈ្មោះថា រលូតកូន ឬមិនមានកូនបើទោះបីជាបុរសមានសមត្ថភាពក្នុងការបន្ដពូជជាមួយ នាងក៏ដោយ។
ដោយសារ តែហេតុផលនេះហើយ ទើបក្រុមអ្នកស្រាវជ្រាវបានបន្ដតាមដាន និងរកឃើញថា ពេលពិនិត្យក្រុមស្ដ្រីទាំងនោះក៏គ្មានបញ្ហា ហើយបុរសក៏គ្មានបញ្ហាដែរ ចុះហេតុអ្វីក៏ពួូកគេមិនអាចមានគភ៌បាន ចំណុចនេះវាស្ថិតនៅលើការរួមមេត្រីមិនចំពេលវេលាទើបបែបនេះ។ តែក្រោយមកគេបានរកឃើញទៀតថា ពួកគេមានសភាពធម្មតា និងទទួលបានការណែនាំដូចដែលក្រុមគ្រូពេទ្យបានផ្ដល់អនុសាសន៍ តែពួកគេនៅតែមិនអាចមានគភ៌ទៀត។ ចំពោះករណីនេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ទៀតថា ចំណុចនេះវា អាចកើតឡើងដោយចៃដន្យតែប៉ុណ្ណោះ ហើយជាករណីកម្រណាស់ តែភាគច្រើន ពិសេសបច្ចុប្បន្ននេះអ្នកដែលប្រឈមមុខនឹងបញ្ហាផ្លូវភេទគឺច្រើន កើតលើស្ដ្រី ហើយការវះកាត់ និងការរិះរកគ្រប់មធ្យោបាយបែបណាក៏នៅមិនអាចជួយពួកគេបានដែរ ។
ប៉ុន្ដែ គេបានដឹងច្បាស់ថា បញ្ហាអាចកើតឡើងដោយការប្រើប្រាស់ថ្នាំពន្យារកំណើតលើសអាយុកាល ប្រើប្រាស់ និងហួសពេលកំណត់ទើបមានបញ្ហា បែបនេះឡើង ហើយបញ្ហាសំខាន់ស្ដ្រីអាចមានជំងឺរលូតកូន និងជំងឺឆ្លងដែលធ្វើឱ្យមានបញ្ហាបែបនេះ។ ប៉ុន្ដែពុំទាន់មានឯកសារណាមួយបញ្ជាក់ថា នឹងអាចរកវិធីអ្វីទប់ស្កាត់បញ្ហាខាងលើបានមែន តែប្រការសំខាន់ ការពិនិត្យសុខភាពជាប្រចាំ គឺជាចំណុចមួយដែលគួរចងចាំ ព្រោះវាអាចចៀស វាងជំងឺឆ្លងដែលប៉ះពាល់ដល់សុខភាពផ្លូវភេទបានមួយកម្រិតដែរ។ បើទោះបីជាមានបញ្ហា គឺអាចទប់ស្កាត់ជាមុនបានខ្លះដែរ វាប្រសើរជាជាងទុកឱ្យរោគទាំងនោះបង្កកាន់តែខ្លាំង និងមិនអាចមានវិធីសាស្ដ្រអ្វីដោះស្រាយបានក៏មានបញ្ហាទាំងនោះ កើតឡើងតែម្ដង។
ចំពោះ ករណីនេះដែរ វាជាផលប៉ះពាល់ដល់អារម្មណ៍នៃដៃគូដែលនៅជាមួយគ្នា នឹងអាចឈានដល់ដំណាក់កាលបែកបាក់គ្នាទៀតផង ដោយសារតែមានបញ្ហាផ្លូវភេទនេះ៕

0 comments:
Post a Comment