Thursday, February 23, 2012

រូប​មន្ត​បំប៉​ន​ស្បែក​កែ​ង​ដៃ ​កុំ​ឱ្យក្រិ​ន​ក្រោះ​​​


ស្បែ​ក​កែ​ង​ដៃ ​ងា​យ​នឹ​ង​ក្រិ​ន​បំ​ផុ​ត​ ​ដូ​ច​នេះ​​ដើម្បី​កុំ​ឱ្យ​ស្បែ​ក ​ប​រិ​វេណ​នោះ​ស្ងួ​តក្រិ​ន​ក្រោះ​ ​អ្នក​គួ​រ​ប្រើ​រូ​បម​ន្ត​ខា​ង​ក្រោម​នេះ​.​..​។​
-លាយសូដ្យូមប៊ីការបូណាត កន្លះស្លាបព្រាបាយ ជាមួយ ម្សៅរមៀត រួចលាយប្រេងអូលីវ ឬប្រេងដូង ២ស្លា​ប​ព្រាបា​យ​ ចូលទៅក្នុងនោះ។ បន្ទាប់មក ចាក់ទឹកខ្ទិះដូង ២ស្លាបព្រាបាយ រួច កូរចូលគ្នា ប៉ុន្តែ ​កុំ​ឱ្យម្សៅ​សូ​ដ្យូ​ម​ប៊ីកា​រ​បូ​ណា​ត ​រលាយ។ យក សមាសធាតុផ្សំដែលទទួលបាន មកលាបនៅបរិវេណកែងដៃ និង ជង្គង់ ​ឱ្យ​បា​នស​ព្វ​ ​ហើ​យពុះក្រូចឆ្មារ ជា ២ចំណិត រួចយកទៅជូត លើកែងដៃ ដែលលាបរួចនោះ ជារង្វង់ ទុកចោល ៣-៥នា​ទី​ ​ទើប លាងសម្អាតឱ្យស្អាត ជាការស្រេច។​
​ខ្ទិះដូ​ង មានគុណប្រយោជន៍ល្អៗពីធម្មជាតិ សម្បូរដោយ- អាស៊ីដខ្លាញ់ ដែលទន់ភ្លន់ចំពោះគ្រប់សភាពស្បែក ​ទោះបី​ជាស្បែក ដែលងាយនឹងប្រតិកម្មក៏ដោយ។ វាមានគុណសម្បត្តិក្នុងការជួយ កម្ចាត់វត្ថុកខ្វក់ ​និ​ងជា​តិ​ខ្លា​ញ់ដែ​ល​លើស នៅលើស្បែក បានយ៉ាងល្អ ធ្វើឱ្យស្បែកទន់ស្អាត និងរលោង។ ចំណែកម្សៅសូដ្យូមប៊ីការ- ​បូ​ណា​ត ​អាចជួយកម្ចាត់ស្បែកដែលក្រៀមក្រោះ ឱ្យត្រឡប់មកជា ទន់រលោង។ ​រី​ឯ​ជា​តិ​អាស៊ី​ដ​ដែ​ល​មា​ន​នៅ​ក្នុង​ក្រូ​ច​ឆ្មា​រ​ អាចជួយឱ្យស្បែកកាន់តែភ្លឺថ្លា និងមានសារធាតុ ប្រឆាំងរ៉ាឌីកាល់សេរី ថែមទៀត។ ​នៅពេ​ល​ដែ​លយ​ក​សា​រ​ធាតុទាំងអស់នេះមកផ្សំចូលគ្នា វានឹងជួយបំប៉ន ស្បែកកែងដៃ និងជង្គង់របស់អ្នកបាន។ គួរធ្វើបែបនេះ ​យ៉ាង​តិ​ចម្តង ក្នុង១សប្តាហ៍ ដើម្បីធ្វើឱ្យស្បែកមាន ភាពទន់រលោង និងមិនស្ងួតក្រៀម ៕

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.