Monday, February 27, 2012

ទទួលទាន​សូ​ដា​អាច​បង្ក​រោគ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​


ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 09-03-2011 ម៉ោង 10:33:04
បើ ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ទទួលទាន​សូ​ដា​ ​អាច​បង្ក​រោគ​ដាច់​សរសៃ​ឈាម​ខួរ​ក្បា​ល​។​ ​មជ្ឈមណ្ឌល​អ​ន្ដរ​ជាតិ​ស្រាវជ្រាវ​រោគ​ដាច់​សរសៃ​ឈាម​បាន​លើក​ឡើង​ថា​ ​ការ​ទទួលទាន​សូ​ដា​ ​អាច​បង្ក​រោគ​ដាច់​សរសៃ​ឈាម​ដល់​ទៅ​៥០ភាគ​រ​យ​។
ការ ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា​ ​តាម​រ​យៈ​ការ​សិក្សា​ ​និង​ដក​បទ​ពិសោធន៍​អស់​រ​យៈ​ពេល​ជាង​៩ឆ្នាំ​បាន​រក​ឃើញ​ថា​ ​មនុស្ស​ពេញ​វ័​យ​ចំនួន​២.៥០០នាក់ ​ ​ដែល​បាន​ទទួលទាន​សូ​ដា​លទ្ធ​ផល​បាន​បញ្ជាក់​ថា​ ​៤៨ភាគ​រយ​ទទួល​រង​គ្រោះ​ដោយសារ​រោគ​ដាច់​សរសៃ​ឈាម​ខួរ​ ​ ​ក្បា​ល​។​ ​ការ​ស្រាវជ្រាវ​បាន​ប​ន្ដ​ឱ្យ​ដឹង​ថា​ ​ក្រៅ​ពី​រោគ​មួយ​នេះ​ ​គេ​អាច​វាស់​ស្ទង់​ ​ ​និង​ដឹង​ថា​វា​អាច​បង្ក​ជា​រោគ​ទឹក​នោម​ផ្អែម​ផង​ដែ​រ​។
ផ្អែក ​តាម​លទ្ធ​ផល​ជា​ច្រើន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​ចំពោះ​លទ្ធ​ផល​ទាំងឡាយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទទួលទាន​សូ​ដា​នេះ​ ​ ​ក្រុម​អ្នក​ស្រាវជ្រាវ​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ផ្សេង​ទៀត​នោះ​ទេ​។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ ​តើ​ការ​ទទួលទាន​សូ​ដា​ពិត​ជា​ទទួល​បាន​សុវត្ថិ​ភាព​ខ្ពស់​សម្រាប់​សុខ​ភាព​មែន​ឬទេ ? ជា ​ការ​ពិត​ណាស់​មិន​មែន​បែប​នេះ​ ​ទេ​វា​ជា​សារ​ធាតុ​ម្យ៉ាង​ដែល​បង្ក​បញ្ហា​ច្រើន​ដល់​សុខ​ភាព​នៅ​ពេល​ដែល​ យើង​បាន​ទទួលទាន​វា​ជា​ប្រចាំ​ថ្ងៃ​។
ការ ​ស្រា​ជ្រាវ​ដាច់​ដោយ​ឡែក​មួយ​ទៀត​បាន​បញ្ជាក់​ថា​ ​ការ​ទទួលទាន​សូ​ដា​មិន​ត្រឹម​តែ​បង្ក​រោគ​ខាង​លើ​នេះ​ទេ​ ​វា​អាច​ធ្វើ​ឱ្យ​កើត​ទម្ងន់​ខុស​ពី​ធម្ម​តា​ ​ដែល​នេះ​ជា​បញ្ហា​នៅ​ពេល​អ​នាគ​ត​។
កន្លង ​មក​មាន​ការ​ស្រាវជ្រាវ​មួយ​បាន​បញ្ជាក់​ថា​ ​សូ​ដា​ជា​សារ​ធាតុ​ម្យ៉ាង​ដែល​ជំនួយ​ដល់​ការ​កាត់​បន្ថយ​ជាតិ​ស្លេស្ម​ ​និង​អាចយ​កម​ក​ព្យាបាល​រោគ​ផ្ដាសាយ​ ​នេះ​គ្រាន់​តែ​ជា​ការ​ចុះ​ផ្សាយ​មួយ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​ ​មិន​ទាន់​មាន​ឯក​សារ​ណា​មួយ​បញ្ជាក់​ ​ថា​សូ​ដា​មាន​ប្រយោជន៍​បែប​នេះ​នៅ​ឡើយ​ទេ​៕
Highslide JS

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.