Saturday, March 24, 2012

ទឹកខ្ពុរមាត់ជាមួយបញ្ហាក្លិនមាត់

0

 
Tuesday, 13 March 2012 00:26
ក្លិនមាត់ជាបញ្ហាមួយដែលបង្កក្តី ព្រួយបារម្ភនៅក្នុងចិត្ត និង ជាអារម្មណ៍ មួយដែលគ្មានទំនុកចិត្តដល់មនុស្ស ជាច្រើនរូប ។ ភាគ ច្រើនបញ្ហានេះ ដោះស្រាយ ដោយទឹកថ្នាំខ្ពុរមាត់គួប ផ្សំនឹងការដុស ធ្មេញ ក៏ប៉ុន្តែគេមិនដឹង ផងទេថា ការប្រើទឹកថ្នាំខ្ពុរមាត់វាជាដំណោះស្រាយមួយមិនត្រឹមត្រូវនោះឡើយ ហើយថែមទាំងជា ទង្វើខ្ជះខ្ជាយទៀតផង ។

      មូលហេតុក៏ព្រោះថា ការប្រើទឹកថ្នាំខ្ពុរមាត់ដែលក្នុងនោះមាន សមាសធាតុក្លរហេកស៊ីឌីន បើប្រើក្នុងរយៈពេល យូរអង្វែងនឹងបង្ក ឱ្យមានជាកំណកស្រោបនៅលើតួធ្មេញ ។ ទឹកថ្នាំខ្ពុរមាត់នេះមាន ប្រសិទ្ធភាពជួយបំបាត់ក្លិនមាត់បានក្នុងរយៈពេលបណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះវាគ្រាន់តែជាការប្រើប្រាស់ក្លិន ទឹកថ្នាំ និង ការ ប្រតិកម្មដែលធ្វើឱ្យមានអារម្មណ៍ដឹងថាមាត់ខ្លួនឯងបានស្អាតតែ ប៉ុណ្ណោះ ។
      ដូច្នេះវិធីដែលល្អបំផុតគឺព្យាបាលអាការមានក្លិនមាត់គឺការ ស្រាវជ្រាវ និង ការកម្ចាត់រោគដែលកំពុងកើត មាន ព្រមទាំងការ ព្យាយាមដុសធ្មេញឱ្យបានស្អាតជាប់ជាប្រចាំក៏អាចចាត់ទុកបានថា គ្រប់គ្រាន់បានដែរ ៕
Comments ()
 
ត្រប់ស្រួយជាឱសថកែរោគ
 
Monday, 12 March 2012 00:19
មនុស្សស្ទើរគ្រប់រូបអ្នកណាក៏ស្គាល់ ត្រប់ស្រួយដែរ ប៉ុន្តែសួរថា តើមាន មនុស្ស ប៉ុន្មាននាក់ដែលបាន ដឹងថាត្រប់ស្រួយមានប្រយោជន៍អ្វីខ្លះនោះ ?

      * ផលប្រយោជន៍នៃត្រប់ស្រួយ
      - កាត់បន្ថយជាតិស្ករក្នុងឈាម : សម្រាប់អ្នកកើតរោគ ទឹកនោមផ្អែមប្រាកដជាញញឹម បិទមាត់មិនជិតទេ បើបានដឹងថា គ្រាន់តែបានទទួលទានទឹក គ្រឿងជាមួយត្រប់ស្រួយរាល់ថ្ងៃ ក៏អាចទប់ទល់ជំងឺទឹកនោមផ្អែមបាន ពីព្រោះត្រប់ពូជនេះនឹងបញ្ចោញឥទ្ធិពលស្រដៀងៗអាំងស៊ុយលីន ធ្វើឱ្យលំពែង អាចគ្រប់គ្រងជាតិស្ករក្នុងរាងកាយឱ្យនៅថេរ ។
      - ជួយបណ្តេញសត្វល្អិត : កាត់បន្ថយការរលាក រំលាយអាហារ និង ជួយ សម្រួលប្រព័ន្ធរំលាយអាហារ ។
      - ជួយកាត់បន្ថយដំណើរគាបច្របាច់នៃសាច់ដុំ : ទប់ស្កាត់មហារីក ប៉ូវបេះដូង និង បន្ថយសម្ពាធឈាម ៕
Read more
Relate

ខ្ទឹមក្រហមជួយបំបាត់រោគផ្តាសាយ តឹងច្រមុះ ហៀរសំបោរ

0


ខ្ទឹមក្រហមមិនត្រឹមតែជាអាហារដ៏ មានឱជារសនោះទេ បន្លែមួយប្រភេទ នេះអាចប្រើធ្វើជាឱសថក្នុងការបំបាត់រោគ មួយចំនួនបានយ៉ាងប្រសិទ្ធភាព ទៀតផង ។


      តាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ ថា ខ្ទឹមក្រហមអាចប្រើបានទាំងកុមារ និង មនុស្សធំ ។ ក្រៅពីនេះ ក្នុងការប្រើជាឱសថ គេក៏អាច ប្រើបានទាំងឫស មើម ស្លឹក មិនថាជាខ្ទឹមក្រហមស្រស់ ឬ ស្ងួតទេ គឺអាចប្រើធ្វើ ជាឱសថ បានដូចគ្នាទាំងអស់ ។

      តាមធម្មតាគេអាចប្រើខ្ទឹមក្រហមបំបាត់អាការរលាកក្លាយផ្សេងៗដូចជា បំបាត់អាការរោគ មុនរលាកក្លាយ បំបាត់ស្នាមជាំ និង អុជខ្មៅ ស្នាមពកជាំនៅលើផ្ទៃមុខ និង តាមរាងកាយ ជួយ រំលាយអាហារ និង ជួយឱ្យបរិភោគអាហារបានច្រើន ។ ជាមួយគ្នានោះ គេក៏អាចប្រើធ្វើជា ឱសថបំបាត់អាការឆ្អល់ពោះ បញ្ចោញខ្យល់ផោម ជួយបញ្ចុះទឹកនោម និង ពិសេសគេអាចដំយក ទៅដាក់ត្រង់ក្នុងបន្ទប់ដើម្បីបំបាត់ក្លិនហប់ស្អុយបានមួយចំណែកថែមទៀត ។

      * វិធីបំបាត់រោគ
      ១- ប្រើខ្ទឹមក្រហមមួយមើមមកដំ ចិញ្ច្រាំ ឬ ចិតជាបន្ទះស្តើងៗរួចដាក់ក្នុងកូនចានទុកលើ ក្បាលដំណេកក្បែរខ្នើយ អាចជួយបំបាត់ក្លិនស្អុយពីការហប់ស្អុយរបស់បន្ទប់បានយ៉ាងល្អ ។

      ២- ដំខ្ទឹមក្រហមល្មមបែកប្រេះ ហើយយកមកដាក់នៅលើខ្នើយក្នុងពេលដេកយប់នោះ នឹង ធ្វើឱ្យក្លិន ក្រអូបប្រហើររបស់ខ្ទឹមក្រហមអាចជួយកាត់បន្ថយអាការតឹងច្រមុះ ដកដង្ហើមស្រួលជាង មុន និង អាចបំបាត់អាការ ហៀរសំបោរបានយ៉ាងឆាប់រហ័ស ដែលអាចជួយកូនតូចរបស់អ្នក ដេកលង់លក់បានស្រួលពេញមួយយប់ ។

      ៣- បុកខ្ទឹមក្រហមឱ្យម៉ដ្ឋ រួចយកមកលាបស្តើងៗត្រង់បរិវេណចុងបង្ហើយរបស់កូនតូចក៏ប្រើ បានផលដូចគ្នា ។

      ៤- ក្នុងពេលកូនតូចមិនដេកពួន សាកល្បងប្រើវិធីដុតមើមខ្ទឹមក្រហមមួយមើមឱ្យក្រៀមល្មម ហើយយក ទៅឱ្យកូនស្រូបក្លិនដើម្បីកាត់បន្ថយអាការតឹងច្រមុះ ក៏អាចជួយឱ្យកូនតូចដេកលង់លក់ បានស្រួលដូចគ្នា ។

      * សម្រាប់មនុស្សធំ
      ១- សាកល្បងដំខ្ទឹមក្រហមមួយមើមល្មមឱ្យបែក ហើយដាក់ក្នុងទឹកក្តៅឆុងផឹកបំបាត់អាការ ផ្តាសាយ ។
      ២- បង្ហើបគម្របឆ្នាំងបន្តិចដើម្បីឱ្យចំហាយទឹកមកប៉ះបរិវេណផ្ទៃមុខសម្រាប់ជួយកាត់បន្ថយ អាការផ្តាសាយ ។
      ៣- ស្រូបចំហាយទឹកសន្សឹមៗបញ្ចូលក្នុងខ្លួន ។
      * ប្រយ័ត្ន
      កុំបើកគម្របឆ្នាំងមកទាំងអស់ ប្រយ័ត្នចំហាយទឹករលាកផ្ទៃមុខ ។
      * វិធីណែនាំ
      សាកល្បងប្រើកន្សែងពោះគោឃ្លុំក្បាលនៅពេលស្រូបយកក្លិនខ្ទឹមក្រហមពីឆ្នាំងនោះនឹងផ្តល់ ផលល្អកាន់តែ ទ្វេដងឡើង ។
      ៤- ខ្ចប់ខ្ទឹមក្រហមដែលដំហើយយកមកជូតមុខ រួចហើយរុំទុកត្រង់កនោះនឹងជួយឱ្យអាការ ផ្តាសាយ អាការតឹងច្រមុះទាំងមនុស្សចាស់ និង កុមារទទួលផលល្អដូចគ្នា ៕
Read more

Monday, March 19, 2012

វិធី​ ១០​​យ៉ាង​​​ប្រ​​ឆាំង​​​នឹង​​​ការ​​​ដេក​​​មិន​​​លក់​

0

ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​​ងាយៗ​​អាច​​ធ្វើ​​អោយ​​ពិភព​​នៃ​​ដំ​ណេក​​របស់​​អ្នក​មាន​លក្ខណៈ​​ប្រ​សើរ​​ឡើង​​បាន​។​
ចូរ​ធ្វើ​ទៅ​តាម​មធ្យោបាយ​ទាំង​ ១០​យ៉ាង​ខាងក្រោម​នេះ​ដើម្បី​ជា​ជំនួយ​ដល់​អ្នក​ក្នុង​ការ​សម្រាក​នៅ​ពេល​យប់​បាន​កាន់តែ​ស្រួល​។

១,​ កំណត់​ពេលវេលា​អោយ​ទៀងទាត់
ការ ​ចូល​ដេក​ និង​ការ​ក្រោក​ពី​ដេក​ធ្វើ​យ៉ាងណា​ក៏​អោយ​ត្រូវ​តែ​ស្ថិត​ក្នុង​ពេលវេលា​មួយ ​ដូច​គ្នា​ទាំង​ អស់​ជា​រៀងរាល់ថ្ងៃ​ទើប​ធ្វើ​អោយ​រា​ង្គ​កាយ​របស់​អ្នក​ទទួលទានដំណេក​បាន​ ល្អ​ជាង​មុន​។​ ចូរ​ជ្រើសរើស​ពេលវេលា​មួយ​ដែល​អ្នក​ទំនងជា​មាន​អារម្មណ៍​ងងុយដេក​ខ្លាំង​ បំផុត​។

២,​ បង្កើត​នូវ​ម​ជ្ឍ​ដ្ឋា​ន​ដែល​ធ្វើ​អោយ​ដេក​លក់​ស្រួល​មួយ
បន្ទប់ដេក ​របស់​អ្នក​គួរតែ​ជា​កន្លែង​សម្រាប់​សម្រាក​ និង​ដេក​។​ ចូរ​ធ្វើ​យ៉ាងណា​អោយ​បន្ទប់​នោះ​មាន​លក្ខណៈ​ស្ងៀមស្ងាត់​ និង​ងងឹត​តាមតែ​អាច​ធ្វើ​បាន​។​ វា​មិន​អោយ​ក្តៅ​ពេក​ ក៏​មិន​ត្រជាក់​ពេក​ដែរ​។​ ចំពោះ​អាកាសធាតុ​ ពន្លឺ​ និង​សម្លេក​គួរតែ​មានការ​គ្រប់គ្រង​ ដូច្នេះ​មជ្ឈដ្ឋាន​បន្ទប់ដេក​របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ចង់​ ដេក​ហើយ​។

៣,​ ចូរ​ប្រាកដ​ថា​ បន្ទប់ដេក​របស់​អ្នកមាន​ផា​សុខភាព
វា ​មានការ​ពិបាក​ក្នុង​ការ​ដែល​ដេក​លក់​អោយ​បាន​ស្រួល​ខ្លាំង​ណាស់​ជាមួយនឹង​ ពូក​ដែល​ទន់​ពេក​ ឬ​រឹង​ពេក​ ឬ​គ្រែ​ដែល​តូច​ពេក​ ឬ​ចាស់​ពេក​។​
៤,​ ហាត់ប្រាណ​ជា​ទៀងទាត់​
ការ ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​ជា​ទៀងទាត់​ដូច​ជា​ការ​ហែល​ទឹក​ ការ​ដើរ​ សុទ្ធតែ​អាច​ជួយ​បំបាត់​នូវ​ភាព​តានតឹង​ដែល​ផ្តុំ​គ្នា​ពេញ​មួយ​ថ្ងៃ​បាន​។​ ប៉ុន្តែ​មិន​ត្រូវ​ហាត់​អោយ​ខ្លាំង​ពេក​ដែល​គៀក​នឹង​ម៉ោង​ដេក​ទេ​ព្រោះ​វា​ ប្រហែលជា​អាច​ធ្វើ​អោយ​អ្នក​ភ្ញាក់​បាន​។

៥,​ កុំ​សូវ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន
ចូរ ​កាត់​បន្ថយ​សារធាតុ​ភ្ញោ​ច​ដូច​ជា​ កាហ្វេ​អ៊ី​ន​ក្នុង​តែ​ ឬ​កាហ្វេ​ ជា​ពិសេស​ការ​ទទួលទាន​នៅ​ពេល​ល្ងាច​។​ វា​សុទ្ធតែ​រំខាន​ដល់​ដំណើរការ​នៃ​ការ​ងងុយដេក​ ហើយ​វា​រា​រាំ​អ្នក​មិន​អោយ​ដេក​លក់​ស្កប់ស្កល​ទេ​។​ ឥទ្ធិពល​នៃ​សារធាតុ​កាហ្វេ​អ៊ី​ន​អាច​មាន​រយៈពេល​យូរ​រហូត​ដល់​ ២៤​ម៉ោង​ឯណោះ​ ដូច្នេះ​ឱកាស​ដែល​វា​ប៉ះពាល់​ដល់​ការ​ដេក​គឺជា​រឿង​សំខាន់​។​ ចូរ​ទទួលទាន​ទឹក​ក្តៅ​ ទឹកដោះគោ​ឬ​តែ​ឬ​ស​ឈើ​ជំនួស​វិញ​ទៅ​។

៦,​ មិន​ត្រូវ​បណ្តោយ​ធ្វើ​ទៅ​តាម​ចិត្ត​ចង់​ច្រើន​ហួសហេតុ​ពេក​ទេ
ការ ​ទទួលទាន​អាហារ​ ឬ​ស្រា​ច្រើន​ពេក​ជា​ពិសេស​នៅ​ពេល​យប់​ អាច​រំខាន​ដល់​ដំណេក​របស់​អ្នក​បាន​។​ ជាតិ​ស្រា​ប្រហែលជា​ជួយ​អោយ​អ្នក​ងងុយដេក​ភ្លាមៗ​ ប៉ុន្តែ​វា​នឹង​រំខាន​អ្នក​មិន​អោយ​ដេក​លក់​នៅ​ពេល​យប់​។

៧,​ មិន​ត្រូវ​ជក់បារី
វា ​គឺជា​ទម្លាប​ដ៏​អាក្រក់​មួយ​សម្រាប់​ការ​ដេក​។​ អ្នក​ជក់បារី​ប្រើ​ពេលវេលា​យូរ​ជាង​សម្រាប់​ការ​ងងុយដេក​ ពួក​គេ​អាច​ភ្ញាក់ពីដេក​ច្រើន​ដង​ ហើយ​តែងតែ​មានការ​រំខាន​ដល់​ការ​ដេក​ជា​ញឹ​ង​ញាប់​។

៨,​ ព្យាយាម​បន្ធូរ​អារម្មណ៍​មុន​ពេល​ចូល​ដេក
ចូរ ​ងូតទឹក​ក្តៅ​ឧ​ណ្ឌៗ​ ស្តាប់​តន្ត្រី​លឺ​តិចៗ​ ដើម្បី​បន្ធូរ​អារម្មណ៍​នៅ​ក្នុង​ចិត្ត​ និង​រា​ង្គ​កាយ​។​ គ្រូពេទ្យ​ប្រហែលជា​អាច​ណែ​នាម​អោយ​អ្នក​ប្រើ​ CD​ ដើម្បី​បន្ធូរ​អារម្មណ៍​បាន​។

៩,​ សរសេរ​ចេញ​អោយ​អស់​អំពី​ការ​ព្រួយបារម្ភ​របស់​អ្នក
ចូរ ​ដោះស្រាយ​នូវ​ការ​ព្រួយបារម្ភ​ ឬ​បន្ទុក​ការងារ​ដ៏​ធ្ងន់ធ្ងរ​តាម​រយៈ​បង្កើត​ជាតា​រាង​ជា​ច្រើន​ដើម្បី​ ផ្តើម​ពិនិត្យ​លើ​វា​សារ​ជា​ថ្មី​នៅ​ថ្ងៃស្អែក​។​ ប្រសិនបើ​អ្នកមាន​និន្នាការ​ដេក​នៅ​លើ​គ្រែ​សម្រាប់​គិត​អំពី​រឿង​ដែល​ ត្រូវធ្វើ​នៅ​ថ្ងៃស្អែក​ ចូរ​កំណត់​ពេលវេលា​អោយ​ហើយ​មុន​ពេល​ចូល​ដេក​ដើម្បី​រំលឹក​សារ​ជា​ថ្មី​ និង​បង្កើត​ជា​គម្រោង​នៅ​ថ្ងៃ​បន្ទាប់​។​ គោលបំណង​គឺថា​ ចូរ​ចៀសវាង​ធ្វើ​អ្វីៗ​ទាំងអស់​នៅ​ពេល​អ្នក​ចូល​ដេក​ និង​កំពុង​តែ​ដេក​។

១០,​ មិន​ត្រូវ​ព្រួយបារម្ភ​ក្នុង​ពេលដេក​
ប្រសិនបើ ​អ្នក​មិន​អាច​ដេក​លក់​បាន​ទេ​ ចូរ​មិន​ត្រូវ​ដេក​ទាំង​ខ្លួនឯង​នៅ​ចិត្ត​មិន​ស្ងប់​ឡើយ​។​ ចូរ​ក្រោក​ឡើង​ ហើយ​ធ្វើ​អ្វីមួយ​ដែល​អ្នក​អាច​បន្ធូរ​នូ​ភាព​តានតឹង​បាន​រហូត​ដល់​អ្នកមាន​ អារម្មណ៍​ថា​ងងុយ​ ដេក​ម្តងទៀត​ ចាំ​វិល​មក​ដេក​វិញ​។

អត្ថបទនេះត្រួតពិនិត្យដោយ៖ វេជ្ជ. ងួនសេរ័ត្ន (health.com.kh)
Read more

វិធី​ព្យាបាល​​ដែល​អាច​​បញ្ចប់​​ជីវិត​​របស់​​ថ្នាំ Viagra

0

រឿង​បែបនេះ បើស្តាប់​មួយ​ភ្លែត​ ហាក់ដូច​ជាមិន​អាចជឿបាន​ គ្រាដែល​បុរសៗ ជួប​​ប្រ​ទះ​​នូវ​ជំងឺ​​ខ្សោយ​ផ្លូវ​ភេទ ឬ “លិង្គងាប់” អាច​ត្រូវ​​បាន​​ព្យា​បាល​តែ​ ១​​លើក​ គឺ​​ជា​សះ​ស្បើយ​នោះ។
ប្រភពព័ត៌មានពី DailyMail ឲ្យដឹងថា វិធីសាស្រ្ត​ព្យាបាល​ដោយ​ការ​​រំ​ញោច​​​រលក​​​អេកូ​សាស្រ្ត​​​នៅ​​ចំណុច “មានទាក់ទង” នឹងការ​ធ្វើ​ឲ្យខ្សោយ​ ឬ​ ងាប់​លិង្គ​ ក្លាយ​​ជា​​ដំណោះ​ស្រាយ​​ជំនួស​ឲ្យ​ពពួក​ឱសថដូចជា Viagra ឬ Cialis ។

ឧត្តមភាព ​របស់​វិធីព្យាបាល​នេះ គឺថា វាខុសប្លែក​ពី​ឱសថ​ដែល​ព្យាបាល​បានអាការៈ​នៃជំងឺ​​ ក្នុង​ពេលដែល​ការ​ប្រើ​រលក​អេកូ (Ultrasound) វាផ្តោត​សំដៅ​ទៅលើ​មូល​ហេតុ​ដើម​នៃជំងឺ​នេះ។

និក្ខេបបទស្រាវជ្រាវ​ ខាងលើ​ បង្ហាញថា ភាពមិន​ប្រក្រតី​នៃ​សមត្ថកិច្ច​រំញោច​ឲ្យលិង្គ​រឹង ផ្តើម​ចេញ​ពីមូលហេតុ​ទូទៅ​ គឺ​សរសៃ​ឈាម​ត្រូវ​រឹង​ កាត់​បន្ថយ​ចរន្ត​ឈាម​ដែល​ហូរ​ចូល​មក។ ជំងឺ​នេះ​ គេ​ជួប​ប្រទះ​លើ​បុរស​វ័យ ៤០​ឆ្នាំ ប្រមាណ​ ២៥%។ វិធីព្យាបាល​ដែល​ដាក់​ឈ្មោះ​ថា ED1000 ជឿជាក់ថា ប្រតិកម្ម​នៃ​រលក​អេកូសាស្រ្ត​ (Ultrasound) គឺវា​រំញោច​ឲ្យ​សរីរាង្គ​បង្កើត​ឡើង​នូវ​សសៃឈាម​តូចៗថ្មី។

អ្នក​ ស្រាវជ្រាវ​បាន​អះអាង​ថា ថ្វីបើ​ស្តាប់ទៅធ្វើ​ឲ្យគេ​ភ័យខ្លាច​ (គឺវេជ្ជបណ្ឌិត​ នឹង​ប្រើ​រលក​អេកូ​សង្កត់​ទៅលើ “ផ្នែកនៃជំងឺ”) ប៉ុន្តែ​ជាក់ស្តែង​ វិធីសាស្រ្ត​នេះ ពុំ​បង្កការ​ឈឺចាប់​អ្វីទាំងអស់។ រយៈ​ការព្យាបាល​ប្រើ​ពេលវេលា​អូសបន្លាយ​ ៩ សប្តាហ៍​ ចែក​ចេញ​ជា ១២ លើក ដែលក្នុង​ ១លើកៗ គឺ ១៥វិនាទី។ ក្នុង ១វិនាទីៗ អ្នកជំងឺ​នឹង​រងទទួល​រលក​អេកូលើសរីរាង្គ​​ប្រមាណ​ ១០០ ឯកត្តា ហើយក្រោយ​ការព្យា​បាល​ មាន​ប្រតិកម្ម​ធ្វើ​ឲ្យ​រមាស់​ ឬ មិនប្រក្រតី​បន្តិចបន្តួច​ប៉ុណ្ណោះ។

២ឆ្នាំ បន្ទាប់​ពីការ​ពិសោធន៍​លើក​ដំបូង​មក អ្នកជំងឺ​ទាំងឡាយ​ បានឲ្យដឹងថា វិធីសាស្រ្តព្យាបាល​នេះ មាន​ប្រសិទ្ធិភាព​អូសបន្លាយ​ ថ្វីបើ​បច្ចុប្បន្ន​គេមិនទាន់​បក​ស្រាយ​ពី​យន្តការ​ធ្វើ​រលក​អេកូ មាន​ប្រសិទ្ធិភាព​បែបណាខ្លះ​ ទៅលើ​ជាលិកា (Tissus) បង្កបង្កើត​សសៃឈាម​ថ្មី ឲ្យបាន​លំអិត​ក៏ដោយ៕
Read more

បាយស មានទាក់​ទង​​​នឹង​​​ជម្ងឺ​​​ទឹក​​នោម​​​ផ្អែម

0

ក្រុមអ្នកស្រាវជ្រាវ​​សុខ​ភាព​​អា​មេរិក​ នៅ​ថ្ងៃទី​​១៥ មីនា បាន​ប្រ​កាស​ថា ពួក​គេ​​ទើប​​រក​ឃើញ​​ចំ​ណង​​ទាក់​ទង​​រវាង​​ការ​បរិភោគ​បាយស​ និង​​ជម្ងឺ​​ទឹក​​នោម​ផ្អែម​​​ប្រភេទII ។
ក្រុមស្រាវជ្រាវ​រកឃើញថា បាយស (អង្កសម្រិត) មានទាក់ទង​ដល់ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទII
អ្នកស្រាវជ្រាវ​ Qi Sun មកពី​មហាវិទ្យាល័យ​ Harvard អាមេរិក​ឲ្យដឹងថាៈ អ្វីៗដែលយើង​ខ្ញុំ​បានរកឃើញ​នោះ គឺការ​បរិភោគ​បាយស (អង្ករសម្រិត) វា​បង្កនូវការ​ប្រឈម​ជាមួយ​រោគ​ទឹកនោម​ផ្អែម​ប្រភេទII ពិសេនៅទ្វី​អាស៊ី។

ក្នុងរបាយការណ៍ ​ដែល​បានចុះ​ផ្សាយ​លើទស្សនាវដ្តី​វេជ្ជសាស្រ្ត​អង់គ្លេស​ ក្រុមស្រាវជ្រាវ​របស់លោក​ Sun លើកឡើងថា បានរកឃើញ​ទំនាក់ទំនង​ខាងលើ ក្រោយការ​វិភាគ​ឯកសារ​ដែលគេ​បាន​ដំណើរការមុននោះ នៅអាមេរិក ជប៉ុន ចិន និង​អូស្រ្តាលី។

ការសិក្សានេះ បាន​ធ្វើការ​តាមដាន​លើមនុស្ស​ ៣៥០.០០០ នាក់ ក្នុងរយៈពេល​ពី ៤ឆ្នាំ ទៅ ២២ឆ្នាំ ក្នុងនោះ​មានអ្នកកើត​ជំងឺ​ទឹកនោម​​ផ្អែម​ ១៣.០០០ នាក់។

ការសិក្សា​ នោះ បាន​បង្ហាញថា នៅជប៉ុន និង ចិន ដែល​មនុស្សបរិភោគ​បាយសច្រើនបំផុត មានការ​ប្រឈម​នឹងជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​II ឡើងដល់​កំរិត ៥៥% ក្នុងពេល​ដូចគ្នា​ គ្រោះប្រឈម​នៅអាមេរិក​ និងអូស្ត្រាលី ដែល​បរិភោគ​អង្ករសម្រិត​តិចជាង​ច្រើននោះ មានអត្រាតែ ១២% ប៉ុណ្ណោះ។

អ្នកចូលរួម ​ក្នុងការ​សិក្សានេះ នៅជប៉ុន​ និង​ ចិន ដែល​ជាធម្យម​បរិភោគ​បាយ ពី ៣ ទៅ ៤ លើក/ថ្ងៃ ប្រៀបនឹង​អ្នក​នៅលោកខាងលិច​ ដែល​បរិភោគ​តែ ១ ទៅ ២ លើក​/ថ្ងៃ។

ទោះយ៉ាងណា ពួកអ្នកស្រាវជ្រាវ​ បានផ្តល់​ដំបូន្មាន​ថា គួរជៀស​វែង​អាហារ​ដែល​មានស្តុក​ជាតិ​បង្កើតស្ករខ្ពស់ និងសារធាតុខ្លាញ់​ច្រើន៕
Read more

Monday, February 27, 2012

ឈ្វេងយល់​អំពី​សុខ​ភាព​ផ្លូវ​ភេទ​ ​និង​អនុ​សាសន៍​ល្អៗ​មួយ​ចំនួន​

0
Highslide JS


ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 20-01-2011 ម៉ោង 15:40:56
ក្រុម ​វេជ្ជ​បណ្ឌិត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​លើក​ឡើង​ថា​ ​សុខ​ភាព​ជា​ក​ត្ដា​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប​ ​មិន​ថា​ចាស់​ ​ឬ​ក្មេង​ឡើយ​ ​ក្នុង​នោះ​សុខ​ភាព​ផ្លូវ​ភេទ​ជា​ក​ត្ដា​មួយ​ ​ដែល​ចាំបាច់​ត្រូវ​គិត​គូរ​ផង​ដែរ​ ​ក្នុង​ចំណោម​ក​ត្កា​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​ រាង​កាយ​ទទួល​បាន​ការ​រីក​លូត​លា​ស់​។
ក្រុម ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់​ប្រទេស​នេះ​បាន​រក​ឃើញ​ផល​ប៉ះ​ពាល់​ទៅ​ នឹង​បញ្ហា​ផ្លូវ​ភេទ​ ​និង​ការ​ទទួល​បាន​ផល​ល្អ​ដើម្បី​បង្កើន​ដល់​ផ្លូវ​ភេទ​ ​ក៏​ដូច​ជា​ទទួល​បាន​សុខ​ភាព​ល្អ​ផង​ដែ​រ​។
ជាមួយ ​គ្នា​នេះ​ ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សង្កេត​អំពី​បញ្ហា​ដែល​កើត​ឡើង​ទៅ​លើ​ ផ្លូវ​ភេទ​រវាង​បុរស​ ​និង​ស្ដ្រី​ក្នុង​នោះ​ ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ ​ឃើញ​ថា​ ​ឬ​ស​គល់​នៃ​ការ​បង្ក​បញ្ហា​លើ​ផ្លូវ​ភេទ​មាន​ច្រើន​យ៉ាង​ណាស់​ ​តែ​អ្វី​ដែល​គេ​កត់​សម្គាល់​មុន​គេ​គឺ​អារម្មណ៍​តែ​ម្ដង​ ​ហើយ​អារម្មណ៍​នេះ​វា​ជា​ការ​ ​កើត​ឡើង​ដែល​ទាក់ទិន​នឹង​ប្រព័ន្ធ​សរសៃ​ប្រសា​ទ​។
យោង ​តាម​ផ្នែក​វេជ្ជ​សា​ស្ដ្រ​មួយ​ចំនួន​បាន​បក​ស្រាយ​ថា​ ​បញ្ហា​ផ្លូវ​ភេទ​កើត​ឡើង​ដោយ​ឯក​ឯង​តាម​ធម្ម​ជាតិ​នេះ​ ​មាន​ន័យ​ថា​ ​វា​កើត​ឡើង​តាម​រ​យៈ​ការ​ ​បញ្ជា​ពី​ខួរ​ក្បាល​ ​ហើយ​ចំណុច​នេះ​នឹង​បាត់​ទៅ​វិញ​ក៏​ដោយសារ​តែ​ខួរ​ក្បាល​ដែរ​ ​ហើយ​មិន​មាន​នរណា​ម្នាក់​អាច​បញ្ជា​វា​បាន​ឡើយ​ ​គឺ​មាន​តែ​អ្នក​ខ្លួន​ឯង​ ​ទេ​ដែល​អាច​ដឹង​ច្បាស់​ថា​ ​នឹង​ត្រូវ​ធ្វើ​បែប​ណា​នោះ​។
ក្រុម ​វេជ្ជ​បណ្ឌិត​ផ្នែក​សុខ​ភាព​ផ្លូវ​ភេទ​បាន​លើក​ឡើង​ថា​ ​បញ្ហា​ផ្លូវ​ភេទ​មិន​សំដៅ​តែ​ទៅ​លើ​ការ​រួម​ភេទ​តែ​មួយ​មុខ​ដែល​ជួប​បញ្ហា​ នោះ​ទេ​ ​វា​ជា​ករណី​មួយ​ដែល​កើត​ចេញ​ពី​អា​កា​រៈ​រោគ​ផង​ដែរ​ ​ហើយ​ចំណុច​នេះ​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា​ ​វា​កើត​ចេញ​នៅ​ត្រង់​ចំណុច​ណា​មុន​ទេ​ ​ឬ​មិន​ដឹង​ថា​មក​ពី​បុរស​ ​ឬ​ស្ដ្រី​នោះ​ឡើយ​ ​តែ​យើង​អាច​ដឹង​បាន​នៅ​ពេល​ដែល​យើង​យក​ ​ឌី​អិ​ន​អេ​ ​របស់​បុរស​ ​ឬ​ស្ដ្រី​នោះ​មក​ពិ​និត្យ​ ​ទើប​អាច​ដឹង​ថា​ ​បញ្ហា​មក​ពី​ខាង​បុរស​ ​ឬ​មក​ពី​ស្ដ្រី​។
បញ្ហា ​ផ្លូវ​ភេទ​កន្លង​មក​ត្រូវ​បាន​ឯក​សារ​ចា​ស់ៗ​មួយ​ចំនួន​អះអាង​ថា​ ​គឺ​មិន​មែន​កើត​ចេញ​ដោយ​ភ្លា​មៗ​នោះ​ទេ​ ​ឧទាហរណ៍​សម្រាប់​គូ​ស្នេហ៍​មួយ​គូ​ដែល​ ​ពួក​គេ​ទើប​រៀប​ការ​នឹង​គ្នា​ថ្មី​ថ្មោង​ ​ដោយ​ពួក​គេ​បាន​រួម​មេត្រី​នឹង​គ្នា​ ​លុះ​ក្រោយ​មក​ពួក​គេ​ចង់​បាន​កូន​ ​តែ​រហូត​ដល់​២-៣ឆ្នាំ​ហើយ​ ​ពួក​គេ​មិន​អាច​ ​មាន​គភ៌​ទៀ​ត​។
ទាក់ទិន ​នឹង​ចំណុច​នេះ​ដែរ​ ​តាម​ឯក​សារ​បាន​បញ្ជាក់​ថា​ ​វា​អាច​កើត​ចេញ​ពី​ភា​គី​បុរស​ច្រើន​ដោយ​គេ​ចោទ​ថា​ ​បើ​សិន​បុរស​មិន​មាន​សមត្ថ​ភាព​ ​គ្រប់​គ្រាន់​ទេ​នោះ​ ​គឺ​មិន​អាច​មាន​កូន​បាន​ទេ​ ​តែ​នៅ​ពេល​ពិ​និត្យ​ទៅ​លើ​ភា​គី​បុរស​ទើប​ដឹង​ថា​ ​បុរស​មាន​សមត្ថ​ភាព​ ​គ្រប់​គ្រាន់​គឺ​មិន​មាន​បញ្ហា​ផ្លូវ​ភេទ​កើត​ឡើង​ឡើ​យ​។​ ​ហេតុ​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​តាម​ដាន​ ​និង​ពិ​និត្យ​ទៅ​លើ​ស្ដ្រី​វិញ​ទើប​អាច​ដឹង​ថា​ ​ភា​គី​ខាង​ស្រី​ជា​អ្នក​មាន​បញ្ហា​ ​ពីព្រោះ​ស្បូន​របស់​នាង​មិន​អាច​មាន​កូន​បាន​ទេ​ ​ដោយ​នាង​មាន​ជំងឺ​ម្យ៉ាង​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ ​រលូត​កូន​ ​ឬ​មិន​មាន​កូន​ ​បើ​ទោះបីជា​បុរស​មាន​សមត្ថ​ភាព​ក្នុង​ការ​ប​ន្ដ​ពូជ​ជាមួយ​នាង​ក៏​ដោ​យ​។
ដោយសារ ​តែ​ហេតុ​ផល​នេះ​ហើយ​ ​ទើប​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប​ន្ដ​តាម​ដាន​ ​និង​រក​ឃើញ​ថា​ ​ពេល​ពិ​និត្យ​ក្រុម​ស្ដ្រី​ទាំង​នោះ​ក៏​គ្មាន​បញ្ហា​ ​ហើយ​បុរស​ក៏​គ្មាន​បញ្ហា​ដែរ​ ​ចុះ​ហេតុ​អ្វី​ក៏​ពួ​ូ​ក​គេ​មិន​អាច​មាន​គភ៌​បាន​ ​ចំណុច​នេះ​វា​ ​ស្ថិត​នៅ​លើ​ការ​រួម​មេត្រី​មិន​ចំ​ពេល​វេលា​ទើប​បាន​ជា​ដូច្នេះ​។ តែ​ក្រោយ​មក​គេ​បាន​រក​ឃើញ​ទៀត​ថា​ ​ពួក​គេ​មាន​សភាព​ធម្ម​តា​ ​និង​ទទួល​បាន​ការ​ណែនាំ​ដូចដែល​ក្រុម​គ្រូ​ពេទ្យ​បាន​ផ្ដល់​អនុ​សាសន៍​ ​តែ​ពួក​គេ​នៅ​តែ​មិន​អាច​មាន​គភ៌​ទៀ​ត​។​ ​ចំពោះ​ករណី​នេះ​ ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ទៀត​ថា​ ​ចំណុច​នេះ​វា​អាច​កើត​ឡើង​ដោយ​ចៃ​ដ​ន្យ​តែ​ប៉ុណ្ណោះ​ ​ហើយ​ជា​ករណី​កម្រ​ណាស់​តែ​ភាគ​ច្រើន​ ​ពិសេស​បច្ចុប្បន្ន​នេះ​អ្នក​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវ​ភេទ​គឺ​ច្រើន​ កើត​លើ​ស្ដ្រី​ ហើយ​ការ​វះ​កាត់​និង​ការ​រិះ​រក​គ្រប់​មធ្យោបាយ​បែប​ណា​ក៏​នៅ​មិន​អាច​ជួយ​ ពួក​គេ​បា​ន​។
ប៉ុន្ដែ ​គេ​បាន​ដឹង​ច្បាស់​ថា​ ​បញ្ហា​អាច​កើត​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​លើស​អាយុ​កាល​ ប្រើ​ប្រាស់​ ​និង​ហួស​ពេល​កំណត់​ទើប​មាន​បញ្ហា​បែប​នេះ​ឡើង​ ​ហើយ​បញ្ហា​សំខាន់​ស្ដ្រី​អាច​មាន​ជំងឺ​រលូត​កូន​ ​និង​ជំងឺ​ឆ្លង​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​បែប​នេះ​។​ ​ប៉ុន្ដែ​ទោះបីជា​ពុំ​ទាន់​មាន​ឯក​សារ​ណា​មួយ​បញ្ជាក់​ថា​ ​នឹង​អាច​រក​វិធី​អ្វី​ទប់​ស្កាត់​បញ្ហា​ខាង​លើ​នេះ​បាន​មែន​ ​តែ​ប្រការ​សំខាន់​ការ​ពិ​និត្យ​សុខ​ភាព​ជា​ប្រចាំ​ ​គឺ​ជា​ចំណុច​មួយ​ដែល​គួរ​ចង​ចាំ​ ​ព្រោះ​វា​អាច​ចៀស​វាង​ជំងឺ​ឆ្លង​ដែល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ភេទ​បាន​ មួយ​កម្រិត​ដែ​រ​។​ ​បើ​ទោះបីជា​មាន​បញ្ហា​ក៏​អាច​ទប់​ស្កាត់​ជា​មុន​បាន​ខ្លះ​ដែរ​ ​វា​ប្រសើរ​ជាង​ទុក​ឱ្យ​រោគ​ទាំង​នោះ​បង្ក​កាន់តែ​ខ្លាំង​ ​និង​មិន​អាច​មាន​វិធី​សា​ស្ដ្រ​អ្វី​ដោះ​ស្រាយ​បា​ន​។
ចំពោះ ​ករណី​នេះ​ដែរ​ ​វា​ជា​ផល​ប៉ះ​ពាល់​ដល់​អារម្មណ៍​នៃ​ដៃ​គូ​ដែល​នៅ​ជាមួយ​គ្នា​ ​និង​អាច​ឈាន​ដល់​ដំណាក់​កាល​បែក​បាក់​គ្នា​ទៀត​ផង​ ​ដោយសារ​តែ​មាន​បញ្ហា​ផ្លូវ​ភេទ​បែប​នេះ​៕
Highslide JS
Read more

វិធី​លាយ​បញ្ចូល​ឱ​ស​ថ​ព្យាបាល​រោគ​មហារីក​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​

0


ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 09-02-2011 ម៉ោង 16:16:29
យោង ​តាម​ការ​សិក្សា​ ​និង​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា​វិធី​លាយ​ ​ឬ​ការ​ដាក់​បញ្ចូល​ឱ​ស​ថ​ក្នុង​ការ​ព្យាបាល​ដល់​អ្នក​ជំងឺ​កើត​រោគ​មហារីក​ ​អាច​ធ្វើ​ឱ្យ​អ​ត្រា​ស្លាប់​មាន​ការ​កើន​ឡើង​ខ្ព​ស់​។
ផ្អែក ​តាម​ការ​ចុះ​ផ្សាយ​មួយ​ពី​សមាគម​ឱ​ស​ថ​សា​ស្ដ្រ​នៅ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រើ​ប្រាស់​ឱ​ស​ថ​ដែល​មាន​លាយ​បញ្ចូល​គ្នា​ច្រើន​មុខ​ ​ ​ហើយ​យក​មក​ព្យាបាល​រោគ​មហារីក​ដល់​អ្នក​ជំងឺ​ ​លទ្ធ​ផល​បង្ហាញ​យ៉ាង​ច្បាស់​ថា​នឹង​រង​ផល​ប៉ះ​ពាល់​ច្រើន​ទៅ​វិញ​ ​ពោល​គឺ​ធ្វើ​ឱ្យ​អ​ត្រា​ស្លាប់​មាន​កម្រិត​កើន​ខ្ពស់​ទៀត​ផ​ង​។
ក្រសួង ​ចំណី​អាហារ​ ​និង​ឱ​ស​ថ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​ការ​ប្រើ​ប្រាស់​ឱ​ស​ថ​សម្រាប់​ព្យាបាល​រោគ​មហារីក​ត្រូវ​បាន​គេ​ហាម​ឃាត់​ ​ ​ពិសេស​នៅ​ពេល​ដែល​មាន​លាយ​ឬ​ ​ដាក់​បញ្ចូល​គ្នា​ ​ដែល​លទ្ធ​ផល​បាន​បង្ហាញ​ថា​នឹង​មិន​មាន​ផល​ល្អ​សម្រាប់​អ្នក​ជំងឺ​មហារីក​ នោះ​ឡើ​យ​។
គេ ​បាន​សង្កេត​ឃើញ​ថា​ ​អ្នក​ជំងឺ​មហារីក​ដែល​អាច​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​នោះ​ ​គឺ​អ្នក​ជំងឺ​ដែល​កើត​រោគ​មហារីក​សុ​ដ​ន់​។​ ​នៅ​ពេល​ដែល​គេ​បាន​ប្រើ​ប្រាស់​ឱ​ស​ថ​លាយ​បញ្ចូល​គ្នា​ច្រើន​ ​វា​បង្ក​ជា​បញ្ហា​ខ្លាំង​ឡើង​ទៅ​វិ​ញ​។
តាម ​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ដែល​ប្រើ​ប្រាស់​ឱ​ស​ថ​ច្រើន​ប្រភេទ​ ​វា​មិន​បាន​ផ្ដល់​ផល​ល្អ​សម្រាប់​ការ​ព្យាបាល​រោគ​មហារីក​នោះ​ទេ​។​ ​ផ្ទុយ​ទៅ​វិញ​ ​ ​វា​បែរ​ជា​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង​ឡើង​ដល់​អ្នក​ជំងឺ​ ​ហើយ​បញ្ហា​នេះ​មិន​អាច​ទប់​ស្កាត់​បាន​ទៀត​ផ​ង​។
ការ ​សិក្សា​បាន​ប​ន្ដ​ឱ្យ​ដឹង​ថា​ ​កម្រិត​នៃ​ការ​រីក​រាល​ដាល​រោគ​មាន​កម្រិត​ខុស​គ្នា​ ​ហើយ​នៅ​ពេល​ដែល​ការ​ព្យាបាល​មិន​បាន​ចំ​គោល​ដៅ​វា​បង្ក​បញ្ហា​ទៅ​វិញ​ ​ ​ ​ទេ​។​ ​ក្នុង​នោះ​មាន​ពពួក​មហារីក​កោ​សិ​កា​តែ​ម្ដង​ដែល​វាទ​ទួល​រង​ផល​ប៉ះ​ពាល់​ ខ្លាំង​ ​តាម​រ​យៈ​ការ​ប្រើ​ប្រាស់​ឱ​ស​ថ​មិន​បាន​ត្រឹម​ត្រូ​វ​។
ក្រុម ​អ្នក​វិភាគ​ ​និង​ស្រាវជ្រាវ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ​អ្នក​ជំងឺ​ដែល​រង​បញ្ហា​មាន​ចំនួន​ច្រើន​គឺ​មិន​តិច​ជាង​១០ ពាន់​នាក់​ដែល​ប្រឈម​មុខ​នឹង​ការ​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយសារ​ប្រើ​ប្រាស់​ឱ ​ស​ថ​ដាក់​បញ្ចូល​គ្នា​ ​និង​ច្រើន​មុ​ខ​៕
Read more
Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.