Monday, March 19, 2012

បាយស មានទាក់​ទង​​​នឹង​​​ជម្ងឺ​​​ទឹក​​នោម​​​ផ្អែម


ក្រុមអ្នកស្រាវជ្រាវ​​សុខ​ភាព​​អា​មេរិក​ នៅ​ថ្ងៃទី​​១៥ មីនា បាន​ប្រ​កាស​ថា ពួក​គេ​​ទើប​​រក​ឃើញ​​ចំ​ណង​​ទាក់​ទង​​រវាង​​ការ​បរិភោគ​បាយស​ និង​​ជម្ងឺ​​ទឹក​​នោម​ផ្អែម​​​ប្រភេទII ។
ក្រុមស្រាវជ្រាវ​រកឃើញថា បាយស (អង្កសម្រិត) មានទាក់ទង​ដល់ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទII
អ្នកស្រាវជ្រាវ​ Qi Sun មកពី​មហាវិទ្យាល័យ​ Harvard អាមេរិក​ឲ្យដឹងថាៈ អ្វីៗដែលយើង​ខ្ញុំ​បានរកឃើញ​នោះ គឺការ​បរិភោគ​បាយស (អង្ករសម្រិត) វា​បង្កនូវការ​ប្រឈម​ជាមួយ​រោគ​ទឹកនោម​ផ្អែម​ប្រភេទII ពិសេនៅទ្វី​អាស៊ី។

ក្នុងរបាយការណ៍ ​ដែល​បានចុះ​ផ្សាយ​លើទស្សនាវដ្តី​វេជ្ជសាស្រ្ត​អង់គ្លេស​ ក្រុមស្រាវជ្រាវ​របស់លោក​ Sun លើកឡើងថា បានរកឃើញ​ទំនាក់ទំនង​ខាងលើ ក្រោយការ​វិភាគ​ឯកសារ​ដែលគេ​បាន​ដំណើរការមុននោះ នៅអាមេរិក ជប៉ុន ចិន និង​អូស្រ្តាលី។

ការសិក្សានេះ បាន​ធ្វើការ​តាមដាន​លើមនុស្ស​ ៣៥០.០០០ នាក់ ក្នុងរយៈពេល​ពី ៤ឆ្នាំ ទៅ ២២ឆ្នាំ ក្នុងនោះ​មានអ្នកកើត​ជំងឺ​ទឹកនោម​​ផ្អែម​ ១៣.០០០ នាក់។

ការសិក្សា​ នោះ បាន​បង្ហាញថា នៅជប៉ុន និង ចិន ដែល​មនុស្សបរិភោគ​បាយសច្រើនបំផុត មានការ​ប្រឈម​នឹងជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​II ឡើងដល់​កំរិត ៥៥% ក្នុងពេល​ដូចគ្នា​ គ្រោះប្រឈម​នៅអាមេរិក​ និងអូស្ត្រាលី ដែល​បរិភោគ​អង្ករសម្រិត​តិចជាង​ច្រើននោះ មានអត្រាតែ ១២% ប៉ុណ្ណោះ។

អ្នកចូលរួម ​ក្នុងការ​សិក្សានេះ នៅជប៉ុន​ និង​ ចិន ដែល​ជាធម្យម​បរិភោគ​បាយ ពី ៣ ទៅ ៤ លើក/ថ្ងៃ ប្រៀបនឹង​អ្នក​នៅលោកខាងលិច​ ដែល​បរិភោគ​តែ ១ ទៅ ២ លើក​/ថ្ងៃ។

ទោះយ៉ាងណា ពួកអ្នកស្រាវជ្រាវ​ បានផ្តល់​ដំបូន្មាន​ថា គួរជៀស​វែង​អាហារ​ដែល​មានស្តុក​ជាតិ​បង្កើតស្ករខ្ពស់ និងសារធាតុខ្លាញ់​ច្រើន៕

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.