Monday, February 27, 2012

វិធាន​ការ​ការពារ​ដំបៅ​កើត​ក្នុង​មាត់



ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 23-03-2011 ម៉ោង 15:05:32
ជំងឺ ​ដំបៅ​ក្នុង​មាត់​ជា​ជំងឺ​ម្យ៉ាង​ ​កើត​ឡើង​ដោយសារ​ក​ង្វះ​ជីវជាតិ​ ​ឬ​វី​តា​មី​ន​។​ ​ក្រៅ​ពី​នេះ​ក៏​មាន​ករណី​ប្រតិកម្ម​ផ្សេ​ងៗ​ ​ហៅ​ថា​អា​ល់​ឡែក​ហ្ស៊ី​ ដែល​បាន​បង្ក​ជា​រោគ​នេះ​ឡើ​ង​។​ ​ហេតុ​ដូច​នេះ​ដើម្បី​ការពារ​ ​និង​ទប់​ស្កាត់​បញ្ហា​ខាង​លើ​លោក​អ្នក​គួរ​តែ​អនុ​វ​ត្ដ​តាម​ក​ត្ដា​មួយ​ ចំនួន​ដូច​ជា​​៖ រក្សា​អ​នា​ម័​យ​ ​ ​មាត់​ធ្មេញ​ឱ្យ​បាន​ស្អាត​ជា​ប្រចាំ​ ​និង​អាច​ប្រើ​សារ​ធាតុ​មួយ​ចំនួន​ដូច​ជា​ ​សូ​ដ្យូ​ម​ ​ឬ​ស៊ុ​ល​ហ្វា​ត, កាត់ ​បន្ថយ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ជូរ​ ​ក្នុង​នោះ​ ​រាប់​បញ្ចូល​ទាំង​ទឹក​ដោះ​គោ​ជូរ​ ​និង​សារ​ធាតុ​ជូរ​ដទៃ​ទៀត​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ​ជា​ដើ​ម​។
លើស​ពី​នេះ​ ​លោក​អ្នក​គួរ​ចៀស​វាង​ប្រើ​ប្រាស់​ថ្នាំ​ជក់, ទំពា​របស់​ ​ឬ​វត្ថុ​ធាតុ​រឹង​ជា​ញឹ​ក​ញាប់, ការ​ទទួលទាន​ទឹក​ក្រូចឆ្មារ​ដោយ​ផ្ទាល់, ទទួលទាន​សា​ឡា​ដ​ឆៅ​ច្រើន​ ​និង​ចៀស​វាង​កុំ​ប្រើ​ប្រាស់​ថ្នាំ​ជាតិ​ដែក​ដែល​មិន​មាន​ការ​អនុញ្ញាត​ដោយ​គ្រូ​ពេទ្យ​ជា​មុន​នោះ​ទេ​។
ផ្អែក ​តាម​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ ​នៅ​ប្រទេស​ទួ​រ​គី​ ​អ្នក​ដែល​មាន​បញ្ហា​ជំងឺ​ដំបៅ​ក្នុង​មាត់​ ​និង​ស្ងួត​ក្នុង​មាត់​ ​ភាគ​ច្រើន​ពួក​គេ​ចូល​ចិ​ត្ដ​ទទួលទាន​អាហារ​មួយ​ចំនួន​ដូច​ជា​៖ ប៉េងប៉ោះ, ដូង, ស្ករ, ក្រូច, តែ ​ ​និង​សារ​ធាតុ​ ​ដែល​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ដល់​សុខ​ភាព​ ​មាត់​ធ្មេញ​ ​និង​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​អ្នក​កើត​ជំងឺ​ដំបៅ​ក្នុង​មា​ត់​។
យ៉ាង ​ណា​មិ​ញ​ ​ក្នុង​ករណី​ខ្លះ​ក៏​ពុំ​អាច​ទប់​ស្កាត់​បាន​ទេ​ព្រោះ​បញ្ហា​ខ្លះ​បង្ក​ឡើង​ ដោយ​ជំងឺ​ឆ្លង​មួយ​ចំនួន​ ​ដូច​នេះ​ក​ត្ដា​អ​នា​ម័​យ​ ​ជា​ប្រការ​ដែល​គួរ​យក​ចិ​ត្ដ​ទុកដាក់​បំផុត​ ​ដែល​វា​អាច​ជួយ​កាត់​បន្ថយ​ ​រាល់​ការ​ឆ្លង​ ​ឬ​ការ​ជ្រៀត​ចូល​មេ​រោគ​ខាង​ក្រៅ​បាន​មួយ​កម្រិត​ដែរ​៕
Highslide JS

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.