Monday, February 27, 2012

គ្រូ​ពេទ្យ​បក​ស្រាយ​ពី​ការ​ស្លាប់​កុមារ​ ​ដោយសារ​ចាក់​វ៉ា​ក់​សាំង​ ​ដែល​ផ​លិ​ត​ដោយ​ប្រទេស​ជប៉ុន​



ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 12-03-2011 ម៉ោង 14:48:45
កន្លង ​មក​មិន​ដែល​មាន​ព័ត៌មាន​ណា​មួយ​ដែល​ចុះ​ផ្សាយ​ថា​ ​មាន​អ្នក​ស្លាប់​ដោយសារ​ការ​ចាក់​វ៉ា​ក់​សាំង​ការពារ​រោគ​នោះ​ទេ​ ​គឺ​ទើប​តែ​ពេល​ពេល​ថ្មី​ៗនេះ​មាន​ ​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ថា​ ​មាន​កុមារ​ចំនួន​៤នាក់​បាត់បង់​ជីវិត​ដោយសារ​ការ​ចាក់​វ៉ា​ក់​សាំង​ការពារ​ រោ​គ​។​ ​តែ​ចំពោះ​ករណី​នេះ​ ​ក្រុម​គ្រូ​ពេទ្យ​បាន​ស្រាវជ្រាវ​ ​និង​វិ​និ​ច្ឆ័​យ​ដោយ​បញ្ជាក់​ប្រាប់​ថា​ ​រឿង​នេះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ​ ​ហើយ​ក៏​មិន​មាន​ករណី​ណា​មួយ​បណ្ដាល​ឱ្យ​កុមារ​ដែល​ទទួល​វ៉ា​ក់​សាំង​ដល់​ ថ្នាក់​បាត់បង់​ជីវិត​នោះ​ដែ​រ​។
វេជ្ជ ​បណ្ឌិត​មួយ​រូប​បាន​អះអាង​ថា​ ​ករណី​ស្លាប់​របស់​កុមារ​ដែល​បាន​ទទួល​ការ​ចាក់​វ៉ា​ក់​សាំង​ផ​លិ​ត​នៅ​ ប្រទេស​ ​ជ​ប៉ុន​ចំនួន​៤នាក់​នោះ​ ​គឺ​ជា​រឿង​មិន​ពិត​ទាល់តែ​សោះ​ ​ហើយ​យើង​ក៏​បាន​ស្រាវជ្រាវ​អំពី​មូល​ហេតុ​នេះ​ដែរ​ ​ដោយ​លទ្ធ​ផល​បាន​បញ្ជាក់​ថា​ ​ការ​ស្លាប់​របស់​កុមារ​មិន​មែន​ទាក់ទិន​នឹង​ការ​ប្រើ​ប្រាស់​វ៉ា​ក់​សាំង​ នោះ​ទេ​ ​វា​អាច​មាន​ករណី​ផ្សេ​ងៗ​ទៀ​ត​។
ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ក្រសួង​ចំណី​អាហារ​ ​និង​ឱ​ស​ថ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ហៅ​កាត់​ថា​ ​“FDA​” បាន ​និយាយ​ថា​ ​កុមារ​ដែល​រង​គ្រោះ​ ​និង​បាន​ស្លាប់​បាត់បង់​ជីវិត​ប៉ុន្មាន​នាក់​កន្លង​មក​ថ្មី​ៗនេះ នៅ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​មិន​មែន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ា​ក់​សាំង​ការពារ​រោគ​ ​នោះ​ឡើ​យ​។
អ្នក ​នាំ​ពាក្យ​មួយ​រូប​មក​ពី​ក្រសួង​ខាង​លើ​បាន​និយាយ​ថា​បញ្ហា​ដែល​បង្ក​ឱ្យ​ អ្នក​រង​គ្រោះ​ស្លាប់​បណ្ដាល​មក​ពី​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ ​និង​អា​កា​រៈ​ធ្ងន់ធ្ងរ​ ​លើ​ផ្លូវ​ដង្ហើម​ហេតុ​នេះ​ហើយ​ទើប​អាច​បណ្ដាល​ឱ្យ​ស្លាប់​បាន​ក្រោយ​ពី​ ទទួល​ការ​ចាក់​វ៉ា​ក់​សាំង​រួ​ច​។
ក្រុម ​អាជ្ញា​ធ​រ​ត្រួត​ពិ​និត្យ​សុខ​ភាព​របស់​ប្រទេស​ជប៉ុន​ ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ ​និង​តាម​ដាន​អំពី​មូល​ហេតុ​នេះ​ដែរ​ ​ហើយ​ក្រោយ​មក​ទើប​ពួក​គេ​សន្និដ្ឋាន​ថា​ ​រឿង​ហេតុ​មួយ​នេះ​មិន​មែន​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​វ៉ា​ក់​សាំង​ការពារ​ ជំងឺ​នោះ​ឡើ​យ​។
សូម ​បញ្ជាក់​ថា​ ​វ៉ា​ក់​សាំង​មាន​ច្រើន​ប្រភេទ​ ​និង​មាន​សកម្មភាព​ខុស​គ្នា​វា​អាស្រ័យ​ទៅ​លើ​ការ​ផ​លិ​ត​ ​និង​តម្រូវ​ទៅ​លើ​រោគ​មួយ​ចំនួន​ដែល​បង្ក​ឡើង​ដោយ​បាក់​តេ​រី​ ​ឬ​វី​រុ​ស​ ​តែ​វ៉ា​ក់​សាំង​មិន​អាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​អាយុ​ជីវិត​នោះ​ឡើ​យ ​។
មាន ​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ថា​ ​កុមារ​ដែល​មាន​វ័​យ​មិន​ដល់​៦ខែ​ហើយ​ ​ទទួល​ការ​ចាក់​វ៉ា​ក់​សាំង​ការពារ​រោគ​ ​ស្រាប់តែ​ពួក​គេ​ទទួល​រង​គ្រោះ​ ​និង​ផ្ទុះ​ជំងឺ​ឡើង​ ​ហើយ​ចុង​ក្រោយ​ពួក​គេ​បាន​បាត់បង់​ជីវិត​តែ​ម្ដ​ង​។​ ​ដោយសារ​តែ​មាន​ករណី​បែប​នេះ​ហើយ​ទើប​មាន​ការ​បក​ស្រាយ​ ​និង​ស្រាវជ្រាវ​បន្ថែម​លើ​ករណី​បែប​នេះ​។
ការ​ផ្ដល់​វ៉ា​ក់​សាំង​ដែល​ផ​លិ​ត​ពី​ប្រទេស​ជ​ប៉ុន​នៅ​ចន្លោះ​ថ្ងៃ​ទី​២-៤ខែ ​មី​នា​ ​កន្លង​មក​នេះ​មាន​កុមារ​៤នាក់​បាន​បាត់បង់​ជីវិត​ ​ដែល​ចំណុច​នេះ​គេ​សន្និដ្ឋាន​ ​ថា​មក​ពី​វ៉ា​ក់​សាំង​នេះ​ឯ​ង​។​ ​តែ​បើ​តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ​នេះ​មិន​មាន​អ្វី​ទាក់ទិន​នឹង​រោគ​បង្ក​ឡើង​ដោយ​ ​សារ​វ៉ា​ក់​សាំង​នោះ​ទេ​៕
Highslide JS

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.