Monday, February 27, 2012

អាក្រាត​កាយ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិ​ត្ដ​



ដោយ​ ៖ ម៉េវ សាធី
ថ្ងៃទី 12-03-2011 ម៉ោង 13:18:04
         នាង Sarah​ ​White អាយុ ​២៤ឆ្នាំ​ ​ជា​គ្រូ​ពេទ្យ​ស​សៃ​ប្រសាទ​នៅ​ទី​ក្រុង​ញូ​វ​យ៉​ក​ ​សហ​រដ្ឋ​អា​មេ​រិ​ក​បាន​បើក​គ្លី​និ​ក​ព្យាបាល​ ​ដល់​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ផ្លូវ​ចិ​ត្ដ​ ​ដោយ​នាង​អង្គុយ​និយាយ​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​នោះ​ ​ដោយ​នៅ​លើ​ខ្លួន​គ្មាន​ ​ក្រ​ណាត់​មួយ​ផ្ទាំង​ណា​បិទ​បាំង​រាង​កាយ​ឡើ​យ​។
នាង Sarah បាន ​សិក្សា​ផ្នែក​វិទ្យា​សា​ស្ដ្រ​ និង​ស្រាវជ្រាវ​ពី​ជំងឺ​ផ្លូវ​ចិ​ត្ដ​ស​សៃ​ប្រសា​ទ​។​ ​នាង​ចាត់​ទុក​ខ្លួន​ឯង​ថា​ ​ជា​មនុស្ស​មាន​សមត្ថ​ភាព​ ​ស្ដាប់​ ​និង​ផ្ដល់​ជំនឿ​ចិ​ត្ដ​ដល់​អ្នក​ដែល​មាន​វិបត្ដិ​ មាន​បញ្ហា​ស​សៃ​ប្រសាទ​ ​បាន​ជា​នាង​សម្រេច​ចិ​ត្ដ​ក្លាយ​ទៅ​ជា​អ្នក​ធ្វើ​សម្ភាស​ន៍​ ​ចែក​រំលែក​ជាមួយ​អ្នក​ដែល​មាន​ជំ​ងឺ​។​ ​ដើម្បី​ឱ្យ​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិ​ត្ដ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​នាង​សម្រេច​ចិ​ត្ដ​អាក្រាត​កាយ​ទាំងស្រុង​ ​ដើម្បី​ជជែក​គ្នា​ ​ជាមួយ​អ្នក​ជំងឺ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ជំងឺ​ ​កុំ​ឱ្យ​ផ្ដោត​អារម្មណ៍​រវើរវាយ​ទៅ​កន្លែង​ផ្សេ​ង​។
នាង Sarah និយាយ ​ថា​ ​“ខ្ញុំ​គិត​ថា​ ​ជជែក​គ្នា​ជាមួយ​អ្នក​មាន​ជំងឺ​ដោយ​អាក្រាត​កាយ​នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​នោះ ​ ​ផ្ដោត​ការ​យក​ចិ​ត្ដ​ទុកដាក់​ជាង​ ​ពិសេស​ ​អ្នក​ជំងឺ​ជា​បុ​រ​ស​។​ ​ពេល​នោះ​ ​ពួក​គេ​នឹង​ផ្ដោត​មើល​រាង​កាយ​អាក្រាត​ដ៏​ស្រស់​ស្អាត​របស់​ខ្ញុំ​ ​ហើយ​ស្ដាប់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ដោយ​យក​ចិ​ត្ដ​ ទុក​ដា​ក់​។​ ​ខ្ញុំ​បាន​សាក​ល្បង​វិធី​សា​ស្ដ្រ​បែប​នេះ​ហើ​យៗ​អ្នក​ដែល​បាន​ពិភាក្សា​ ជាមួយ​ខ្ញុំ​បាន​ធូរ​ស្បើយ​ ​គ្មាន​អារម្មណ៍​តានតឹង​ដូច​ពី​មុន​ឡើ​យ​។
តាម​សារ​ព័ត៌មាន NY​ ​daily បាន ​ផ្សព្វផ្សាយ​ថា​ ​ភាគ​ច្រើន​នៃ​ជំនួប​ពិភាក្សា​ជាមួយ​នា​ង្សា​រា​ហ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​ ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ ​ហើយ​ត្រូវ​តែ​មាន​ការ​កក់​ទុក​មុន​ ​ទើប​អាច​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​នាង​បា​ន​។​ ​អ្នក​ជំងឺ​របស់​នាង​ភាគ​ច្រើន​ជា​បុរស​ ​ដែល​មមាញឹក​ក្នុង​ការងារ​ជួប​បញ្ហា​ស្មុគ​ស្មាញ​ ​ក៏​ដូច​ជា​និស្សិត​ដែល​មាន​បញ្ហា​ក្នុង​ការ​សិក្សា​។ តម្លៃ​ពិភាក្សា​រ​យៈ​ពេល​២ម៉ោង​ជាមួយ​អ្នក​ជំងឺ​៣០០ដុល្លា​រ​៕
Highslide JS Highslide JS

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.