Monday, February 27, 2012

អាកាស​ធាតុ​ពី​ក្ដៅ​ទៅ​ត្រជាក់​បង្ក​ឱ្យ​មាន​ប្រតិកម្ម​លើ​ស្បែក​ ​និង​ធ្វើ​ឱ្យ​សុខ​ភាព​ចុះ​ខ្សោយ​



ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 25-02-2011 ម៉ោង 17:09:40
ផ្អែក ​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ពី​ក្ដៅ​ទៅ​ត្រជាក់​ ​វា​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​នៅ​លើ​ស្បែក​ ​និង​ធ្វើ​ឱ្យ​សុខ​ភាព​ចុះ​ខ្សោយ​ទៀត​ផ​ង​។
ក្រុម ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​នៅ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​និង​នៅ​កា​ណា​ដា​ ​បាន​លើក​ឡើង​ថា​ ​ប​ម្រែ​ប​ម្រួ​ល​អាកាស​ធាតុ​ពី​ក្ដៅ​ ​ហើយ​ក្រោយ​មក​ប្រែ​ជា​ចុះ​ត្រជាក់​វិញ​នោះ​ ​វា​បាន​បង្ក​ឱ្យ​កើត​មាន​ប្រតិកម្ម​នៅ​លើ​ស្បែក​ ​និង​ធ្វើ​ឱ្យ​សុខ​ភាព​ចុះ​ខ្សោយ​ ​ហើយ​បញ្ហា​នេះ​បាន​កើត​មាន​ឡើង​នៅ​អា​មេ​រិ​ក​ខាង​ជើង​ ​និង​នៅ​ប្រទេស​កា​ណា​ដា​ដែល​រង​នូវ​សម្ពាធ​ខ្ពស់​ពី​កំ​ដៅ​ព្រះ​អាទិត្យ​ មិន​តិច​ជាង​២៥ថ្ងៃ​ ​ហើយ​ក្រោយ​មក​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​បាន​ប្រែ​ជា​ចុះ​ ត្រជាក់​វិញ​ ​ដែល​ករណី​នេះ​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ ​និង​រោគ​ផ្សេ​ងៗ​កើត​មាន​ឡើង​តែ​ម្ដ​ង​។
តាម ​ការ​សិក្សា​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​នៅ​ពេល​ដែល​កំ​ដៅ​កើន​ឡើង​កាន់តែ​ខ្ពស់​ប្រតិកម្ម​នៅ​លើ​ស្បែក​របស់​មនុស្ស ​ក៏​លេច​ឡើង​ដែរ​ ​ហើយ​នៅ​ពេល​ដែល​មាន​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្លាំង​វិញ​នោះ​ក៏​មាន​ ប្រតិកម្ម​ដូច​គ្នា​នេះ​ដែ​រ​។
បើ ​តាម​ការ​តាម​ដាន​អំពី​កំ​ដៅ​ដែល​កើន​ឡើង​ ​និង​មាន​សម្ពាធ​ត្រជាក់​លេច​ឡើង​បន្ទាប់​ពី​កំ​ដៅ​ថយ​ចុះ​នៅ​ក្នុង​តំបន់​ មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ ​និង​នៅ​អា​មេ​រិ​ក​ខាង​ជើង​ ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ ​ស្ថិ​តិ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​គេ​គឺ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ ដែល​មាន​ករណី​បែប​នេះ​កើត​មាន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ហើយ​បញ្ហា​នេះ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល​សម្រាប់​បច្ចុប្បន្ន​នេះ​។
យោង ​តាម​ការ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​នៅ​លើ​ ស្បែក​ ​និង​ធ្វើ​ឱ្យ​សុខ​ភាព​ចុះ​ខ្សោយ​នោះ​ទេ​ ​សូ​ម្បី​តែ​ការ​រស់​នៅ​ក៏​មាន​សភាព​លំបាក​ដែរ​ ​ហើយ​នឹង​មាន​រោគ​ផ្សេ​ងៗ​មក​យាយី​មិន​ខា​ន​។​ ​ពិសេស​នៅ​ពេល​ដែល​អាកាស​ធាតុ​ប្រែ​ពី​ក្ដៅ​ទៅ​ត្រជាក់​ខ្លាំង​វិញ​នោះ​ ​រោគ​ម្យ៉ាង​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ផ្ដាសាយ​នឹង​កើត​ឡើង​គ្រប់​ពេល​បន្ទាប់​ ​ពី​ការ​ប្រែ​ប្រួល​នេះ​កើត​មាន​ឡើ​ង​។
ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ ​ផង​ដែរ​ថា​ ​នៅ​ពេល​ដែល​អាកាស​ធាតុ​ ​ចុះ​ត្រជាក់​នោះ​ ​ជំងឺ​ទាំងឡាយ​បាន​ចាប់​ផ្ដើម​រា​ត្បា​ត​ក្នុង​នោះ​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ ​មុខ​ព្រួញ​មួយ​ដែល​តែង​តែ​កើត​មាន​ឡើង​ជា​ប្រចាំ​ ​ហើយ​ដល់​ដំណាក់​កាល​មួយ​នឹង​ឈាន​ដល់​ការ​កើត​ជំងឺ​ម្យ៉ាង​ ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ ​“ហឺត​”។
ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ប​ន្ដ​ថា​ ​ការ​ប្រែ​ប្រួល​បែប​នេះ​ ​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​ជំងឺ​ផ្សេ​ងៗ​កើត​ឡើង​បាន​ដោយ​ងាយ​នោះ​ទេ​ ​សូ​ម្បី​តែ​ការ​រីក​លូត​លាស់​ ​របស់​មេ​រោគ​ក៏​រីក​សាយ​ភាយ​ខ្លាំង​ក្លា​ជាង​ការ​កើន​ឡើង​កំ​ដៅ​ខ្លាំង​ ណាស់​ដែរ​ ​ព្រោះ​នៅ​ពេល​ក្ដៅ​ខ្លាំង​មេ​រោគ​អាច​ងាប់​បាន​ ​ហើយ​មិន​សូវ​រីក​លូត​លាស់​ឡើយ​ ​តែ​បញ្ហា​កើត​ឡើង​លើ​ស្បែក​ជា​ក្ដី​កង្វល់​មួយ​ដែល​នឹង​អាច​ឈាន​ដល់​ដំណាក់ ​កាល​ធ្ងន់ធ្ងរ​ ​ហើយ​អាច​ប្រែ​ក្លាយ​ទៅ​ជា​ ​រោគ​មហារីក​បាន​ទៀត​ផ​ង​៕
Highslide JS

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.