Monday, March 19, 2012

វិធី​ព្យាបាល​​ដែល​អាច​​បញ្ចប់​​ជីវិត​​របស់​​ថ្នាំ Viagra


រឿង​បែបនេះ បើស្តាប់​មួយ​ភ្លែត​ ហាក់ដូច​ជាមិន​អាចជឿបាន​ គ្រាដែល​បុរសៗ ជួប​​ប្រ​ទះ​​នូវ​ជំងឺ​​ខ្សោយ​ផ្លូវ​ភេទ ឬ “លិង្គងាប់” អាច​ត្រូវ​​បាន​​ព្យា​បាល​តែ​ ១​​លើក​ គឺ​​ជា​សះ​ស្បើយ​នោះ។
ប្រភពព័ត៌មានពី DailyMail ឲ្យដឹងថា វិធីសាស្រ្ត​ព្យាបាល​ដោយ​ការ​​រំ​ញោច​​​រលក​​​អេកូ​សាស្រ្ត​​​នៅ​​ចំណុច “មានទាក់ទង” នឹងការ​ធ្វើ​ឲ្យខ្សោយ​ ឬ​ ងាប់​លិង្គ​ ក្លាយ​​ជា​​ដំណោះ​ស្រាយ​​ជំនួស​ឲ្យ​ពពួក​ឱសថដូចជា Viagra ឬ Cialis ។

ឧត្តមភាព ​របស់​វិធីព្យាបាល​នេះ គឺថា វាខុសប្លែក​ពី​ឱសថ​ដែល​ព្យាបាល​បានអាការៈ​នៃជំងឺ​​ ក្នុង​ពេលដែល​ការ​ប្រើ​រលក​អេកូ (Ultrasound) វាផ្តោត​សំដៅ​ទៅលើ​មូល​ហេតុ​ដើម​នៃជំងឺ​នេះ។

និក្ខេបបទស្រាវជ្រាវ​ ខាងលើ​ បង្ហាញថា ភាពមិន​ប្រក្រតី​នៃ​សមត្ថកិច្ច​រំញោច​ឲ្យលិង្គ​រឹង ផ្តើម​ចេញ​ពីមូលហេតុ​ទូទៅ​ គឺ​សរសៃ​ឈាម​ត្រូវ​រឹង​ កាត់​បន្ថយ​ចរន្ត​ឈាម​ដែល​ហូរ​ចូល​មក។ ជំងឺ​នេះ​ គេ​ជួប​ប្រទះ​លើ​បុរស​វ័យ ៤០​ឆ្នាំ ប្រមាណ​ ២៥%។ វិធីព្យាបាល​ដែល​ដាក់​ឈ្មោះ​ថា ED1000 ជឿជាក់ថា ប្រតិកម្ម​នៃ​រលក​អេកូសាស្រ្ត​ (Ultrasound) គឺវា​រំញោច​ឲ្យ​សរីរាង្គ​បង្កើត​ឡើង​នូវ​សសៃឈាម​តូចៗថ្មី។

អ្នក​ ស្រាវជ្រាវ​បាន​អះអាង​ថា ថ្វីបើ​ស្តាប់ទៅធ្វើ​ឲ្យគេ​ភ័យខ្លាច​ (គឺវេជ្ជបណ្ឌិត​ នឹង​ប្រើ​រលក​អេកូ​សង្កត់​ទៅលើ “ផ្នែកនៃជំងឺ”) ប៉ុន្តែ​ជាក់ស្តែង​ វិធីសាស្រ្ត​នេះ ពុំ​បង្កការ​ឈឺចាប់​អ្វីទាំងអស់។ រយៈ​ការព្យាបាល​ប្រើ​ពេលវេលា​អូសបន្លាយ​ ៩ សប្តាហ៍​ ចែក​ចេញ​ជា ១២ លើក ដែលក្នុង​ ១លើកៗ គឺ ១៥វិនាទី។ ក្នុង ១វិនាទីៗ អ្នកជំងឺ​នឹង​រងទទួល​រលក​អេកូលើសរីរាង្គ​​ប្រមាណ​ ១០០ ឯកត្តា ហើយក្រោយ​ការព្យា​បាល​ មាន​ប្រតិកម្ម​ធ្វើ​ឲ្យ​រមាស់​ ឬ មិនប្រក្រតី​បន្តិចបន្តួច​ប៉ុណ្ណោះ។

២ឆ្នាំ បន្ទាប់​ពីការ​ពិសោធន៍​លើក​ដំបូង​មក អ្នកជំងឺ​ទាំងឡាយ​ បានឲ្យដឹងថា វិធីសាស្រ្តព្យាបាល​នេះ មាន​ប្រសិទ្ធិភាព​អូសបន្លាយ​ ថ្វីបើ​បច្ចុប្បន្ន​គេមិនទាន់​បក​ស្រាយ​ពី​យន្តការ​ធ្វើ​រលក​អេកូ មាន​ប្រសិទ្ធិភាព​បែបណាខ្លះ​ ទៅលើ​ជាលិកា (Tissus) បង្កបង្កើត​សសៃឈាម​ថ្មី ឲ្យបាន​លំអិត​ក៏ដោយ៕

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.