Monday, February 27, 2012

ការ​លេង​ត​ន្ដ្រី​ធ្វើ​ឱ្យ​ខួរ​ក្បាល​កុមារ​លូត​លាស់​បាន​កាន់តែ​ប្រសើរ​



ដោយ​ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 22-04-2011 ម៉ោង 17:33:28
ផ្អែក ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​កត់​សម្គាល់​ ​និង​បញ្ជាក់​ថា​ ​កុមារ​ដែល​ចូល​ចិ​ត្ដ​លេង​ត​ន្ដ្រី​ ឬ​លេង​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ច្រើន​វា​អាច​ ជួយ​ឱ្យ​ខួរ​ក្បាល​រីក​លូត​លាស់​ ​បាន​ប្រសើរ​និង​ធ្វើ​ឱ្យ​សុខ​ភាព​រឹង​មាំ​ទៀត​ផ​ង​។
តាម ​ធម្ម​តា​កុមារ​ចូល​ចិ​ត្ដ​ធ្វើ​អ្វី​ៗដែល​គេ​ចង់​ធ្វើ​ ​ហើយ​មាន​កុមារ​ខ្លះ​កាល​នៅ​តូច​ចូល​ចិ​ត្ដ​មុខ​ជំនាញ​នេះ​ ​ឬ​មុខ​ជំនាញ​នោះ​ ​ដោយ​ការ​លេង​របស់​របរ​មាន​លក្ខ​ណៈ​ប្លែ​កៗ​ពី​គ្នា​។ ក្នុង​នោះ​មាន​កុមារ​ខ្លះ​លេង​រៀប​របស់​របរ​ដែល​ប្លែ​កៗ​ ​មាន​កុមារ​ខ្លះ​ទៀត​ចូល​ចិ​ត្ដ​មើល​សៀវភៅ​ហើយ​មាន​កុមារ​ខ្លះ​ទៀត​លេង​រឿង​ ​វាយ​តប់​គ្នា​។ ប៉ុន្ដែ​កុមារ​ដែល​ចូល​ចិ​ត្ដ​លេង​ដូច​ជា​ការ​ប្រគំ​ត​ន្ដ្រី​ជា​ដើម​ ​និង​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​សប្បាយ​ក្នុង​ចិ​ត្ដ​លទ្ធ​ផល​នៃ​ការ​តាម​ ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ​អ្នក​ទាំង​នោះ​មាន​ការ​រីក​លូត​លាស់​ផ្នែក​ខួរ​ក្បាល​បាន​ប្រសើរ​ ​ហើយ​ពួក​គេ​មាន​កា​រវិ​វ​ឌ្ឍ​ផ្នែក​ខួរ​ក្បាល​ប្រសើរ​ជាង​កុមារ​ផ្សេង​ទៀ​ត ​។
បើ ​តាម​ការ​បក​ស្រាយ​របស់​សមាគម​ចិ​ត្ដ​វិទ្យា​អា​មេ​រិ​កាំ​ង​ ​ហៅ​កាត់​ថា​ ​“អេ​ភី​អេ​” បាន​ឱ្យ​ដឹង​ថា​ ​ការ​សិក្សា​លើ​មនុស្ស​វ័​យ​ចាស់​ចំនួន​៧០នាក់​ ​ដោយ​ផ្អែក​លើ​ការ​សាកសួរ​សំណួរ​ជា​ច្រើន​ទាក់ទិន​នឹង​ដំណើរ​ការ​កាល​ពី​វ័​ យ​កុមារភាព​ ​ពួក​គេ​ដែល​មាន​វ័​យ​ពី​៦០-៨៣ឆ្នាំ ​ ​បាន​ឆ្លើយ​ថា​ ​ពួក​គេ​ចូល​ចិ​ត្ដ​លេង​ប្រគំ​ត​ន្ដ្រី​ខ្លាំង​ណាស់​ ​ហើយ​នឹង​ធ្វើ​អ្វី​ៗដែល​ជា​រឿង​មួយ​សប្បាយ​ចិ​ត្ដ​ទៀត​ផ​ង​។
ឆ្លង ​តាម​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ដែរ​ ​លទ្ធ​ផល​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​បើ​ទោះបីជា​ពួក​គេ​មាន​វ័​យ​ចំណាស់​បែប​នេះ​មែន​ ​តែ​ការ​ចង​ចាំ​ ​និង​ប្រព័ន្ធ​ខួរ​ក្បាល​មាន​លក្ខ​ណៈ​ប្រសើរ​នៅ​ឡើយ​ ​បើ​ប្រៀប​ធៀប​នឹង​ការ​វាស់​ស្ទង់​និង​សាកសួរ​មនុស្ស​ដែល​វ័​យ​ដូច​គ្នា​។ តែ​ពួក​គេ​មាន​ចំណង់​ចំណូល​ចិ​ត្ដ​មិន​ដូច​អ្នក​ទាំង​៧០នាក់​ ​នោះ​ពួក​គេ​មាន​ការ​ភ្លេច​ភ្លាំង​ច្រើន​ ​ហើយ​ប្រព័ន្ធ​ខួរ​ក្បាល​ក៏​មិន​សូវ​ចង​ចាំ​ល្អ​នោះ​ដែ​រ​។
ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ប​ន្ដ​ថា​អ្វី​ដែល​ពួក​គេ​ចង់​បាន​គឺ​ឱ្យ​កុមារ​ភាគ​ ច្រើន​លេង​អ្វី​ដែល​ទាក់ទិន​នឹង​ការ​ប្រើ​ប្រាស់​ឧបករណ៍​តូ​រត​ន្ដ្រី​ និង​វិ​ស័​យ​សិល្បៈ​ឱ្យ​បាន​ច្រើន​ ​វា​ជា​គុណ​ស​ម្ប​ត្ដិ​មួយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​សុខ​ភាព​ល្អ​ បរិបូរណ៍​មាន​ការ​រីក​លូត​លាស់​ផ្នែក​ខួរ​ក្បាល​ប្រសើរ​ជាង​ការ​លេង​អ្វី​ ដែល​ប្លែ​កៗ​ពី​នេះ​។
ក្រុម ​អ្នក​ស្រាវជ្រាវ​ក៏​ផ្ដល់​អនុ​សាសន៍​មួយ​ចំនួន​ដល់​អាណា​ព្យាបាល​ទាំងឡាយ​ ថា​ ​គួរ​តែ​ណែនាំ​កុមារ​ឱ្យ​លេង​របស់​របរ​ណា​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍ ​រីករាយ​ពិសេស​ដូច​ជា​ការ​បង្ហាត់​ឱ្យ​ចេះ​លេង​ឧបករណ៍​ភ្លេង​ដែល​សាមញ្ញ​ ​និង​ធ្វើ​ឱ្យ​កុមារ​អាច​លេង​បាន​ហើយ​ងាយ​ស្រួល​ចង​ចាំ​ផ​ង​។​ ​លើស​ពី​នេះ​ ​ឱ​ពុក​ម្ដាយ​គួរ​តែ​សម្គាល់​អំពី​អ​ត្ដ​ចរិត​កូ​នៗ​ផង​ដែរ​នៅ​ពេល​ដែល​ កុមារ​ទាំង​នោះ​ត្រូវ​ការ​អ្វី​មួយ​ដែល​ពួក​គេ​អាច​ទទួល​យក​បា​ន​៕
Highslide JS

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.