ដោយ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 23-03-2011 ម៉ោង 15:05:32
ដោយ ៖ ម៉ៅ បុប្ផាមករា
ថ្ងៃទី 23-03-2011 ម៉ោង 15:05:32
ជំងឺ ដំបៅក្នុងមាត់ជាជំងឺម្យ៉ាង កើតឡើងដោយសារកង្វះជីវជាតិ ឬវីតាមីន។ ក្រៅពីនេះក៏មានករណីប្រតិកម្មផ្សេងៗ ហៅថាអាល់ឡែកហ្ស៊ី ដែលបានបង្កជារោគនេះឡើង។ ហេតុដូចនេះដើម្បីការពារ និងទប់ស្កាត់បញ្ហាខាងលើលោកអ្នកគួរតែអនុវត្ដតាមកត្ដាមួយ ចំនួនដូចជា៖ រក្សាអនាម័យ មាត់ធ្មេញឱ្យបានស្អាតជាប្រចាំ និងអាចប្រើសារធាតុមួយចំនួនដូចជា សូដ្យូម ឬស៊ុលហ្វាត, កាត់ បន្ថយការប្រើប្រាស់សារធាតុជូរ ក្នុងនោះ រាប់បញ្ចូលទាំងទឹកដោះគោជូរ និងសារធាតុជូរដទៃទៀតដែលមាននៅក្នុងចំណីអាហារជាដើម។
លើសពីនេះ លោកអ្នកគួរចៀសវាងប្រើប្រាស់ថ្នាំជក់, ទំពារបស់ ឬវត្ថុធាតុរឹងជាញឹកញាប់, ការទទួលទានទឹកក្រូចឆ្មារដោយផ្ទាល់, ទទួលទានសាឡាដឆៅច្រើន និងចៀសវាងកុំប្រើប្រាស់ថ្នាំជាតិដែកដែលមិនមានការអនុញ្ញាតដោយគ្រូពេទ្យជាមុននោះទេ។
ផ្អែក តាមការស្រាវជ្រាវបានបញ្ជាក់ថា នៅប្រទេសទួរគី អ្នកដែលមានបញ្ហាជំងឺដំបៅក្នុងមាត់ និងស្ងួតក្នុងមាត់ ភាគច្រើនពួកគេចូលចិត្ដទទួលទានអាហារមួយចំនួនដូចជា៖ ប៉េងប៉ោះ, ដូង, ស្ករ, ក្រូច, តែ និងសារធាតុ ដែលធ្វើឱ្យមានប្រតិកម្មដល់សុខភាព មាត់ធ្មេញ និងជាហេតុធ្វើឱ្យលោកអ្នកកើតជំងឺដំបៅក្នុងមាត់។
យ៉ាង ណាមិញ ក្នុងករណីខ្លះក៏ពុំអាចទប់ស្កាត់បានទេព្រោះបញ្ហាខ្លះបង្កឡើង ដោយជំងឺឆ្លងមួយចំនួន ដូចនេះកត្ដាអនាម័យ ជាប្រការដែលគួរយកចិត្ដទុកដាក់បំផុត ដែលវាអាចជួយកាត់បន្ថយ រាល់ការឆ្លង ឬការជ្រៀតចូលមេរោគខាងក្រៅបានមួយកម្រិតដែរ៕
0 comments:
Post a Comment