Saturday, March 24, 2012

ខ្ទឹមក្រហមជួយបំបាត់រោគផ្តាសាយ តឹងច្រមុះ ហៀរសំបោរ



ខ្ទឹមក្រហមមិនត្រឹមតែជាអាហារដ៏ មានឱជារសនោះទេ បន្លែមួយប្រភេទ នេះអាចប្រើធ្វើជាឱសថក្នុងការបំបាត់រោគ មួយចំនួនបានយ៉ាងប្រសិទ្ធភាព ទៀតផង ។


      តាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ ថា ខ្ទឹមក្រហមអាចប្រើបានទាំងកុមារ និង មនុស្សធំ ។ ក្រៅពីនេះ ក្នុងការប្រើជាឱសថ គេក៏អាច ប្រើបានទាំងឫស មើម ស្លឹក មិនថាជាខ្ទឹមក្រហមស្រស់ ឬ ស្ងួតទេ គឺអាចប្រើធ្វើ ជាឱសថ បានដូចគ្នាទាំងអស់ ។

      តាមធម្មតាគេអាចប្រើខ្ទឹមក្រហមបំបាត់អាការរលាកក្លាយផ្សេងៗដូចជា បំបាត់អាការរោគ មុនរលាកក្លាយ បំបាត់ស្នាមជាំ និង អុជខ្មៅ ស្នាមពកជាំនៅលើផ្ទៃមុខ និង តាមរាងកាយ ជួយ រំលាយអាហារ និង ជួយឱ្យបរិភោគអាហារបានច្រើន ។ ជាមួយគ្នានោះ គេក៏អាចប្រើធ្វើជា ឱសថបំបាត់អាការឆ្អល់ពោះ បញ្ចោញខ្យល់ផោម ជួយបញ្ចុះទឹកនោម និង ពិសេសគេអាចដំយក ទៅដាក់ត្រង់ក្នុងបន្ទប់ដើម្បីបំបាត់ក្លិនហប់ស្អុយបានមួយចំណែកថែមទៀត ។

      * វិធីបំបាត់រោគ
      ១- ប្រើខ្ទឹមក្រហមមួយមើមមកដំ ចិញ្ច្រាំ ឬ ចិតជាបន្ទះស្តើងៗរួចដាក់ក្នុងកូនចានទុកលើ ក្បាលដំណេកក្បែរខ្នើយ អាចជួយបំបាត់ក្លិនស្អុយពីការហប់ស្អុយរបស់បន្ទប់បានយ៉ាងល្អ ។

      ២- ដំខ្ទឹមក្រហមល្មមបែកប្រេះ ហើយយកមកដាក់នៅលើខ្នើយក្នុងពេលដេកយប់នោះ នឹង ធ្វើឱ្យក្លិន ក្រអូបប្រហើររបស់ខ្ទឹមក្រហមអាចជួយកាត់បន្ថយអាការតឹងច្រមុះ ដកដង្ហើមស្រួលជាង មុន និង អាចបំបាត់អាការ ហៀរសំបោរបានយ៉ាងឆាប់រហ័ស ដែលអាចជួយកូនតូចរបស់អ្នក ដេកលង់លក់បានស្រួលពេញមួយយប់ ។

      ៣- បុកខ្ទឹមក្រហមឱ្យម៉ដ្ឋ រួចយកមកលាបស្តើងៗត្រង់បរិវេណចុងបង្ហើយរបស់កូនតូចក៏ប្រើ បានផលដូចគ្នា ។

      ៤- ក្នុងពេលកូនតូចមិនដេកពួន សាកល្បងប្រើវិធីដុតមើមខ្ទឹមក្រហមមួយមើមឱ្យក្រៀមល្មម ហើយយក ទៅឱ្យកូនស្រូបក្លិនដើម្បីកាត់បន្ថយអាការតឹងច្រមុះ ក៏អាចជួយឱ្យកូនតូចដេកលង់លក់ បានស្រួលដូចគ្នា ។

      * សម្រាប់មនុស្សធំ
      ១- សាកល្បងដំខ្ទឹមក្រហមមួយមើមល្មមឱ្យបែក ហើយដាក់ក្នុងទឹកក្តៅឆុងផឹកបំបាត់អាការ ផ្តាសាយ ។
      ២- បង្ហើបគម្របឆ្នាំងបន្តិចដើម្បីឱ្យចំហាយទឹកមកប៉ះបរិវេណផ្ទៃមុខសម្រាប់ជួយកាត់បន្ថយ អាការផ្តាសាយ ។
      ៣- ស្រូបចំហាយទឹកសន្សឹមៗបញ្ចូលក្នុងខ្លួន ។
      * ប្រយ័ត្ន
      កុំបើកគម្របឆ្នាំងមកទាំងអស់ ប្រយ័ត្នចំហាយទឹករលាកផ្ទៃមុខ ។
      * វិធីណែនាំ
      សាកល្បងប្រើកន្សែងពោះគោឃ្លុំក្បាលនៅពេលស្រូបយកក្លិនខ្ទឹមក្រហមពីឆ្នាំងនោះនឹងផ្តល់ ផលល្អកាន់តែ ទ្វេដងឡើង ។
      ៤- ខ្ចប់ខ្ទឹមក្រហមដែលដំហើយយកមកជូតមុខ រួចហើយរុំទុកត្រង់កនោះនឹងជួយឱ្យអាការ ផ្តាសាយ អាការតឹងច្រមុះទាំងមនុស្សចាស់ និង កុមារទទួលផលល្អដូចគ្នា ៕

0 comments:

Post a Comment

Powered by Blogger.
 
Thanks to: Link 1, Link 2, Link 3.